ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តស្ទឹងត្រែង ចាប់រថយន្ដដឹកឈើមួយគ្រឿង

43

ស្ទឹងត្រែង:កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែងស្ទាក់ចាប់បានរថយន្ដសាំយ៉ុងមួយគ្រឿងដឹកឈើបេងជិត២ម៉ែត្រគូបនៅថ្ងៃទី៩ខែមីនាឆ្នាំ2020

   លោកវរសេនីយ៍ឯកវ៉ាសុផាន់នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានប្រាប់ថារថយន្តដឹកឈើនេះដឹកចេញមកពីឃុំស្រែគរថ្មីឆ្លងកាត់តាមផ្លូវក្រាលក្រួសក្រហមឃុំភ្លុកឃុំកំភុនឃុំសាមឃួយស្រុកសេសានចូលមករកទីផ្សារក្នុងទីរួមខេត្តស្ទឹងត្រែងហើយសមត្ថកិច្ចយើងស៊ើបដឹងទើបតាមក្រោយមកស្ទាក់ចាប់បាននៅទីប្រជុំជនភូមិរាជានុគោលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។រថយន្តនិងឈើបានប្រគល់ជូនទៅរដ្ឋបាលព្រៃឈើខេត្ត។រថយន្តសាំយុងពាក់ផ្លាកលេខភ្នំពេញ2AC-94 14  បិទសញ្ញាពណ៌ផ្កាឈូកនៅខាងក្រោមជាសញ្ញាសម្គាល់របស់ឈ្មោះវ៉ាន់ណាន់ជាប្រជាពលរដ្ឋនៅឃុំខ្សាច់ថ្មីប៉ុន្តែក្នុងសកម្មភាពជាក់ស្តែងសមត្ថកិច្ចចាប់បានតែរថយន្តនិងឈើតែប៉ុណ្ណោះឯម្ចាស់រត់បាត់។ស្ទើរគ្រប់ករណីពុំដែលចាប់បានអ្នកបើករថយន្តនោះទេ។

   មន្រ្ដីរដ្ឋាបាលព្រៃឈើបានប្រាប់ថាវត្ថុតាងប្រភេទឈើបេងមានចំនួន138ដុំស្មើ1901 ម៉ែត្រគូបបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្តដោយឡែកមធ្យោបាយបម្រើឲ្យបទល្មើសជារថយន្តសាំយ៉ុងបានរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង