ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសុខាភិបាល បញ្ជាក់ថា បុរសម្នាក់ក្អួតឈាមស្លាប់ ដោយសារជំងឺរលាកក្រពះរ៉ាំរ៉ៃ

63

 

បុរស ម្នាក់បានក្អួតឈាមនៅក្នុងបន្ទប់ទឹករួចមកដេកស្លាប់មុខផ្ទះ ដោយមិនដឹងមូលហេតុ ត្រូវបានលោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គាត់ស្លាប់ដោយសារជំងឺរលាកក្រពះរ៉ាំរ៉ៃ។

លោកងី មានហេងៃ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងទី 10 ខែមីនានេះបានថ្លែងថា ”
ករណីបុរសម្នាក់ក្អួតឈាមស្លាប់ ក្នុងបុរីរុងរឿង ក្រុមទី5, ភូមិ គៀនឃ្លាំង, សង្កាត់ព្រែកលៀប, ខណ្ឌជ្រោយចង្វា។ គាត់មានជំងឺទឹកនោមផ្អែមប្រភេទ2 ជំងឺរលាកសន្លាក់, រលាកក្រពះប្រចាំកាយ ហើយលេបថ្នាំជាប្រចាំ(តាមការអះអាងរបស់ក្រុមគ្រួសារ) ។ នៅថ្ងៃទី09 ខែមីនា ឆ្នាំ2020 វេលាម៉ោង3:30រសៀល ដោយមានឈាមចេញតាមមាត់យ៉ាងខ្លាំង រួចក៏ដាច់ខ្យល់ស្លាប់”។

លោកបញ្ជាក់បន្ថែមថា “ការពិនិត្យ មានឈាមស្រក់តាំងពីក្នុងបន្ទប់ទឹក មកមុខបន្ទប់និងបន្តរហូតដល់ឥដ្ឋការ៉ូទ្វារមុខផ្ទះ។ សាកសពប្រលាក់ឈាមពេញ ជាពិសេសលើផ្ទៃមុខ, ពេលផ្អៀងសព មានឈាមហូរតាមមាត់ ។ គាត់ធ្លាប់ប្រើថ្នាំ Gliclazide 60mg, Dexamthasone, Gabica ……។
តាមការពិនិត្យនិងព័ត៌មានប្រមូលបាន សពស្លាប់ដោយសារក្អួតឈាមធ្ងន់ធ្ងរ (ជំងឺរលាកក្រពះ)”។

សូមបញ្ជាក់ថា ហេតុការណ៍​​នេះបានកើតឡើងកាលពីវេលាម៉ោង ១៥និង ៣០នាទីថ្ងៃទី ៩ខែមីនាឆ្នាំ ២០២០នៅ ក្នុងផ្ទះជួលមួយកន្លែង​ ស្ថិត​នៅ​ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
ជនរងគ្រោះមានឈ្មោះ ម៉ុន សុធារិទ្ធអាយុ ៣៨ឆ្នាំរស់នៅផ្ទះជួលខាងលើ ។ ភ្លាមៗសមត្ថកិច្ចពុំដឹងថា មានមូលហេតុអ្វីទេ ប៉ុន្តែមុនពេលកើតហេតុបុរសខាងលើើ បានក្អួតឈាមយ៉ាងច្រើននៅក្នុងបន្ទប់ទឹករួចហើយ បានដើរចេញមកមុខផ្ទះក៏ដួលស្លាប់ភ្លាមៗតែម្ដង។
បើតាមឪពុកជនរងគ្រោះ និងសាច់ញាតិបានឲ្យដឹងថា បុរសខាងលើធាត់ធំហើយកើតមាននូវជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃជាយូរមកហើយ ដោយចង់សម្រកទម្ងន់ និងជាពីជំងឺក៏ផឹកអាហារបំប៉នរាល់ថ្ងៃ ។

រដ្ឋបាលសង្កាត់ព្រែកលៀប ក៏បានប្រកាសព័ត៌មាន តាមប្រព័ន្ធហ្វេសបុកជូនដំណឹងដល់សាធារណជនថា កាលពីវេលាម៉ោង ១៥នឹង២៥នាទី ថ្ងៃ៩ខែមិនាឆ្នាំ២០២០ នេះ មានករណីបុរសម្នាក់បានក្អួតឈាមក្នុងបន្ទប់ទឹក និងបន្តមកដួលនៅក្លោងទ្វារមុខផ្ទះ ស្លាប់ភ្លាមៗ ដែលការសន្និដ្ឋានជំហ៊ានដំបូង គឺជាការដាច់សរសៃឈាមក្នុងក្រពះ ។ដូចនេះសូមជ្រាប និងកុំយល់ច្រឡំ ឬទាញហេតុការណ៍នេះទៅជារឿង កូវីដ១៩ ៕

អត្ថបទដែលជាប់ទាក់ទង