ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចាប់ផ្តើមត្រួតពិនិត្យ អ្នកបើកបរមានជាតិស្រវឹងទូទាំងរាជធានីភ្នំពេញ

43

ភ្នំពេញ៖ កម្លាំងនគរបាលនឹងចាប់ផ្តើមត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង តាមគោលដៅសំខាន់ៗនៅទូទាំងរាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទនេះ ចាប់ម៉ោង១១យប់ រហូតដល់ម៉ោង២៖៣០នាទីរំលងអធ្រាត្រ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ធ្លាប់បានបញ្ជាក់ថា វិធានការនេះ ជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង ដែលជាបច្ច័យមួយនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្ដែង​កម្លាំងចម្រុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោក​ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ សហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌចំការមន បានចុះដាក់គោលដៅ​ត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ទៅលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ និង​អ្នកបើកបរ​ទោចក្រយានយន្ត​ទាំងអស់ និង​ពង្រឹងច្បាប់ចរាចរណ៍​ជើងគោក​ នៅចំណុចមុខ​អតីត​មជ្ឈមណ្ឌលកម្សាន្ត​រ៉ក់​ លើកំណាត់មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ហើយការអនុវត្តច្បាប់នេះក្នុងគោលបំណង ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅប៉ុណ្ណោះ។

យោងតាមមាត្រា ៧៧ថ្មី នៃច្បាប់ស្តីចរាចរណ៍ផ្លូវគោក បានចែងថា ជនណាបើកបរយានយន្តពេលខ្លួនស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០,៤០មិល្លីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ត្រូវពិន័យជាប្រាក់ ២០ម៉ឺនរៀល សម្រាប់អ្នកបើកបរម៉ូតូ ម៉ូតូកង់បី ឬម៉ូតូសណ្តោងរ៉ឺម៉ក, ៤០ម៉ឺនរៀល សម្រាប់យានយន្តធុនស្រាល និង ៨០ម៉ឺនរៀល សម្រាប់យានយន្តធុនធ្ងន់។

ដោយឡែកជនបើកក្រោមឥទ្ធិពលជាតិស្រវឹង ហើយធ្លាប់ទទួលរងការពិន័យម្តងរួចមកហើយ តែនៅតែបន្តប្រព្រឹត្តខុសក្នុងកំលុងពេល៦ខែរាប់ពីការពិន័យលើកមុននោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺនរៀល ទៅ ៤លានរៀល។

​ ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ​ជាក់ស្ដែង​ កម្លាំង​នគរបាល​ ដោយ​មាន​ការ​ចួលរួម​ ពី​លោក ឧត្ដម​សេនីយ៍​ឯក​ សថេត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​ លោក​ស្នងការ​រង​ ទទួល​សន្តិសុខ​ និង​លោក​ វរសេនីយ៍ឯក​ យិន​សាន​ អធិការ​នគរបាល​ខណ្ឌ​ចំការ​មន​ រួម​ទាំង​កម្លាំង​ចម្រុះ​ជា​ច្រើន​អ្នក​ បានដាក់​គោល​ដៅ​ អនុវត្តន៍​ច្បាប់​ចរាចរណ៍​និង​ជាតិ​ស្រវឹង​ ជាក់​ស្ដែង​ សមត្ថកិច្ច​បានធ្វើការ​ឃាត់​ ម៉ូតូ​ ល្មើស​ច្បាប់​ចរាចរណ៍​ ចំនួន​៤០ម៉ូតូ​ ក្នុង​នោះ​មាន​ជាតិ​ស្រវឹង​ លើ​កំរិត​ចំនួន​៥គ្រឿង​
​ ហើយ​ក្នុង​ករណី​នេះ​ ម៉ូតូ​ដែរ​ល្មើស​ច្បាប់​ចរាចរណ៍​ សមត្ថកិច្ច​ត្រូវ​បាន​ឃាត់​ទុក​រយៈ​ពេល​៣ថ្ងៃ​ ទើប​ធ្វើ​ការ​ដោះ​ស្រាយ​ជូនវិញ​ ៕

អត្ថបទដែលជាប់ទាក់ទង