ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

និស្សិតឆ្នាំទី២ មើលតាមការLive ផ្ទាល់ពីការលក់ផលិតផលតាម Facebook បែកគំនិតបន្លំ បើកលុយគេវេរអោយម្ចាស់ផលិតផល រាប់ពាន់ដុល្លារ ត្រូវប៉ូលីសឃាត់ខ្លួន

568

ភ្នំពេញ៖ យុវជនក្នុងវ័យ១៩ឆ្នាំម្នាក់ត្រូវបានកំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធករណីលួច ចូលមើលតាមការ Live ផ្ទាល់ ការលក់ផលិតផលគណនី Facebook របស់គេ ហើយបានបន្លំ លួចយកលេខកូដសំងាត់ របស់គេ បើកលុយដែលគេវេរអោយ បានប្រាក់ រាប់ពាន់ដុល្លានោះ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៧និង២០នាទី ដោយជនរងគ្រោះ បញ្ជូនមកអោយប៉ូលីស ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចាត់ការតាមច្បាប់។

ជនសង្ស័យ ឈ្មោះ ចាន់ ម៉េងឆាយ ហៅ ម៉េងឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២ សាកលវិទ្យាល័យនីតិ សាស្រ្ត ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៤ ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះ សុខ ស៊ីណា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផលិតផលខោអាវ និងគ្រឿងហូបតាមអនឡាញ (Live FacebooK លក់ ) ស្នាក់នៅផ្ទះលេខ៦០ ផ្លូវលេខ១៨៦ ក្រុម ទី៤ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សំភារ:បាត់បង់មាន ទឹកប្រាក់សរុបចំនួន៤៥០០$ (បួនពាន់ប្រាំរយដុល្លារ សហរដ្ឋអាមេរិក ) ។ វត្ថុតាងទទួលមាន៖ វិក័យបត្រវេរលុយ និងលេខកូដសំងាត់ដកលុយរបស់ក្រុមហ៊ុនវេរលុយ ទ្រូម៉ានី ចំនួន០២សន្លឹក មានទឹកប្រាក់សរុបចំនួន១៦៣$ (មួយរយហុកសិបបីដុល្លារ សហរដ្ឋអាមេរិក) ទទួលពីជនរងគ្រោះឈ្មោះ សុខ ស៊ីណា ។

ប៉ូលីសផ្នែកព្រហ្មទណ្ឌខណ្ធទួលគោកបានអោយដឹងថា កាលពីកំឡុងក្នុងខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះឈ្មោះ សុខ ស៊ីណា បាន បើកផ្សព្វផ្សាយលក់ផលិតផលខោអាវ និងគ្រឿងហូប លក់តាមការLive ផ្ទាល់ គណនយ្យ Facebook ឈ្មោះ Ana Brand Brands ដោយលក់តាមអនឡាញ ឲ្យភ្ញៀវជាម៉ូយនៅតាមបណ្ដារាជធានី និងខេត្ត និងក្រៅប្រទេសផង ដោយពេលជនរងគ្រោះអនឡាញលក់( Live ផ្ទាល់) គឺបានដាក់លេខ ទូរស័ព្ទ(015 969798 និងលេខ0888 969798 ) ដាក់នៅខាងលើក្នុងពេលកំពុងLive ដើម្បីឲ្យភ្ញៀវទំនាក់ទំនងមកទិញ និងងាយស្រួល ភ្ញៀវវេរលុយមកឲ្យវិញពេលដែលភ្ញៀវកម៉ង់ឥវ៉ាន់រួច ដោយវេរលុយតាម រយ:ក្រុមហ៊ុនវ៊ីង , អ៊ីម៉ានី និងទ្រូម៉ានី ។ លុះមកដល់អំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ ជនរងគ្រោះបានបាត់លុយ ដែលភ្ញៀវកុម្មង់អីវ៉ាន់វេរមកឲ្យខ្លួន ហើយនៅពេលដែលជនរងគ្រោះ បានទូរស័ព្ទទៅភ្ញៀវ ដែលកុម្មង់អីវ៉ាន់នោះ ភ្ញៀវបានប្រាប់ថា គេវាលុយឲ្យរួចហើយតាមលេខ ទូរ ស័ព្ទ015969798 និងលេខ 0888969798 ក្នុងពេលនោះជនរងគ្រោះ បានចាប់ផ្ដើមបាត់លុយ ជាបន្តបន្ទាប់ ទឹកប្រាក់សរុបចំនួន៤៥០០$ ។ លុះក្រោយមកជនរងគ្រោះ បានជូនដំណឹងទៅខាងបណ្ដាក្រុមហ៊ុនវេរលុយ ទាំងអស់ បើមានជនណា មកយកលេខរបស់ខ្លួនដែល មានលេខ 015969798 និងលេខ 0888969798 មកបើកលុយយកសូមទូរស័ព្ទ មកប្រាប់ខ្លួនផង ។ រហូតមកដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ស្រាប់តែមានជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានមកលួច បើក យកលុយរបស់ជនរងគ្រោះទៀត អស់មួយបុងចំនួន៦៧$ បើកនៅសាខាទ្រូម៉ានី សង្កាត់ចោមចៅទី៣ ហើយគេចខ្លួនបាត់ ។ លុះមកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០និង១០នាទី ស្រាប់តែមានជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ ដដែលបានមកលួច បើកលុយទៀត ក៏ត្រូវបានខាងសា់ខាក្រុមហ៊ុនវេរលុយ​ទ្រូម៉ានី នៅខាងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទូរស័ព្ទមកប្រាប់ជនរងគ្រោះ ហើយជនរងគ្រោះ និងបងប្អូន ក៏បានទៅឃាត់ខ្លួនជនសង្ស័យ ខាងលើ យកមកប្រគល់ឲ្យសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ចាត់ការតាមផ្លូវច្បាប់តែម្ដង ។

ផ្អែកតាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ បានសារភាពថា ខ្លួនបានមកលួចបើក យកលុយរបស់ជនរងគ្រោះនេះ បាន៤ដង មកហើយដោយប្រើប្រាស់ លេខទូរស័ព្ទដៃរបស់ជនរងគ្រោះ យកទៅបើក ដែល មានលេខ 015969798 និងលេខ 0888969798 ហើយមានលេខកូដ របស់ភ្ញៀវដែលផ្ញើមកឲ្យ ដើម្បីយកទៅបើកយកលុយ ដែល មានទឹកប្រាក់សរុបចំនួន១៦៣$ (មួយរយហុកសិបបីដុល្លារសហរដ្ឋអាមេរិក) ។

បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជា បណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង