ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀងខ្មែរសុរិន្ទ និង ទៅបំពេរអារម្មណ៍អ្នក បាត់ដំបង ក្នុងនៅថ្ងៃបុណ្យទន្លេ នៅថ្ងៃ១៣មីនានេះ

188

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណាពេជ្រ គ្រោងនឹងដឹកនាំសិល្បករខ្មែរមួយចំនួន ពិសេសសិល្បករខ្មែរសុរិន្ទ អ្នកនាង ជេន សាយចៃ និងលោក ឃុង ឃុយ ដើម្បីចូលរួមព្រឹត្តការប្រគំតន្ត្រី ច្រៀងរាំមួយនាខេត្តបាត់ដំបងនៅថ្ងៃទី១៣ ខែមីន ឆ្នាំ២០២០នេះ ។ ការចេញច្រៀងនេះស្ថិតក្នុងកម្មវិធី បុណ្យទន្លេនៅខេត្តមួយនេះផ្ទាល់តែម្តង។
ផ្អាកការងារសិល្បៈអស់រយៈពេលជាយូរព្រោះត្រូវមើលថែឪពុកដែលមានជំងឺ តារាចម្រៀងករុណា ពេជ្រ បានផ្អាកការងារសិល្បៈមួយចំនួន។ តារារូប នេះបានប្រកាសវិលរកការងារនេះជាថ្មីដោយលោក បានបង្ហើបថា ដោយសារតែមានការផ្តលឱកាស លោកនឹងដឹកនាំ ក្រុមចម្រៀង របស់តារាចម្រៀង ប្រចាំផលិតកម្មថោនច្រៀងរាំ សម្រាប់បងប្អូនចូលរាំកម្សាន្ត ក្នុងពិធីបុណ្យទន្លេ ដែលនឹងប្រារព្វធ្វើឡើងនៅក្រុងបាត់ដំបង រយៈពេលបីថ្ងៃ ពីថ្ងៃទី១៣ មីនា រហូតដល់ថ្ងៃទី១៥ មីនា ២០២០។ ប៉ុន្តែសម្រាប់ក្រុមតន្រ្តីបែបប្រពៃណីរបស់តារាចម្រៀង ករុណា ពេជ្រ និង ប្រគុំជូន បងប្អូនរាំលេងសម្រាប់តែរាត្រីថ្ងៃទី១៣ ប៉ុណ្ណោះគឺទីតាំងនៅមុខសាលាខេត្តបាត់ដំបងតែម្តង។  ករុណា ពេជ្រ បានប្រាប់ថា តារាមច្រៀងពីររូប រួមដំណើរជាមួយលោក គឺលោក ឃុង ឃុយ និងអ្នកនាង ចេន សាយចៃ និងចូលរួមច្រៀងចម្រៀង កន្ទ្រឹមខ្មែរសុរិន្ទ ជូនពុកម៉ែបង ប្អូន ខេត្តបាត់ដំបង រួមជាមួយនិងចង្វាក់ប្រពៃណីជាច្រើនទៀត ដែលក្រុមរបស់លោកបានត្រៀមរួចរាល់សម្រាប់បំរើអារម្មណ៍ទស្សនិក ជន នៅថ្ងៃទី១៣មីនា ខាងមុខនេះ ជាក់ជាមិនខាន។
សូមបញ្ជាក់ថា៖ មួយរយៈនេះតារាចម្រៀងករុណាពេជ្រ មិនសូវបង្ហាញវត្តមានតាមកម្មវិធីផ្សេងៗទេបើទោះបីជាមានការអញ្ជើញជាហូរហែរក៏ ដោយ ព្រោះតារាចម្រៀងរូបនេះ ជាប់បំពេញភារកិច្ចជាកូនល្អ មើលថែលោកឳពុកដែល មានជំងឺប្រចាំកាយ។ ប៉ុន្តែលោកប្រាប់ថាសម្រាប់កម្មវិធីថ្នាក់ជាតិវិញ គឺលោកតែងតែបង្ហាញវត្តមានជានិច្ចមិនអោយខកខានឡើយ ពិសេសកន្លងមក លោកធ្លាប់បានចូលរួមជាញឹកញាប់ក្នុងព្រឹត្តិការណ៍តូចធំដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជានោះ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង