ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង័្សយចំនួន០២នាក់គាស់ សោ​ទ្វារផ្ទះប៉ុន​ប៉ង​លួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្រុងបាត់ដំបង​ ត្រូវបានឃាត់ខ្លួន

65

បាត់ដំបង៖កាលពីថ្ងៃព្រហស្បត្តិ​ ​ រោច  ខែផល្គុនឆ្នាំកុរឯកស័ក..២៥៦៣ត្រូវនឹងថ្ងៃទី១២ខែមីនាឆ្នាំ២០២០អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអ៊ុចសុខុនស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោយបានការសម្របសម្រួលលើនីតិវិធីពីលោកគឺប៊ុណ្ណារ៉ាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងលោកឧត្តមសេនីយ៍ត្រីជេតវណ្ណនីស្នងការរងផែនការងារព្រហ្មទ័ណ្ឌនៃស្នងការដ្ឋានបានដឹកនាំបញ្ជាកម្លាំងនគរបាលក្នុងផែនដែលមានលោកវរសេនីយ៍ទោឈឿងគឹមសុងនាយការិយាល័យ​​​នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានបាននដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ក្នុងករណី​(គាស់សោទ្វារផ្ទះ)ប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជា​​ពលរដ្ឋដែលមានទីលំនៅក្នុងភូមិកំពង់ក្របីសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង

ជនសង្ស័យចំនួន០២នាក់រួមមាន៖ឈ្មោះផុនវ៉ាន់និតភេទប្រុសអាយុ២៨ឆ្នាំមានទីលំនៅភូមិចំការឬស្សីសង្កាត់ព្រែកព្រះស្ដេចក្រុងបាត់ដំបងខេត្តបាត់ដំបង។ឈ្មោះជុំសុខឃឿនភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិចំការឬស្សីសង្កាត់ព្រែកព្រះស្ដេចក្រុងបាត់ដំបងខេត្តបាត់ដំបង

សម្ភារៈវត្ថុតាងដកហូតរួមមាន៖ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅចំនួន0គ្រឿងកាំភ្លើងជ័រពណ៌ខ្មៅចំនួន០១ដើមទូរស័ព្ទដៃចំនួន០២គ្រឿងកាបូបលុយពណ៌ខ្មៅចំនួន០១កាំបិតផ្លែឡាមពណ៌ក្រហមចំនួន០១ដើមមួកសុវត្ថិភាពចំនួន០២។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការស្រាវជ្រាវនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដេីម្បីអនុវត្តតាមនិតិវីធី៕

អត្ថបទដែលជាប់ទាក់ទង