ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​សង្កាត់​បឹង​ទំពុន​ទី២ ​ចុះពិនិត្យច្បាប់អាជីវកម្ម ទីតាំង​បេីកអុីនធេីណេតគ្មានយីហោនៅតាមបណ្ដោយផ្លូវ២៧១

65


​ ភ្នំពេញ​៖​ ដោយ​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ជា​ច្រើន​ពាក់ព័ន្ធ​ទីតាំង​បេីក​អុី​នធេីណេត​គ្មានយីហោ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ក្នុងសង្កាត់​បឹង​ទំពុន​ទី​២​ ខណ្ឌ​មានជ័យ​ ថាទីតាំងនេះមានបង្កប់ល្បែងសុីសងហ្គេមបាញ់ត្រី​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ខែមិនា​ នេះកម្លាំង​អាជ្ញាធរ​សង្កាត់​បឹង​ទំពុន​ទី២ដោយ​មាន​ការ​ចូល​រួម​ពីលោកចៅសង្កាត់រងទី២​ លោកមេប៉ុស្ដិ៍​ និងមេភូិមបានសហការណ៍គ្នា​ចុះពិនិត្យផ្ទាល់និងសួររកអាជ្ញាប័ណ្ណបេីកអាជីវកម្មអុីនធរណេត​ផងដែរ។
​ ក្រោយ​ពី​ធ្វើការ​ពិនិត្យ​រួច​រាល់​អាជ្ញាធរ​បាន​បញ្ជាក់​ថា​ ទី​តាំង​នេះ​មិន​មាន​ទូរហ្គេម​បាញ់​ត្រីនោះទេ​ គឺមានតែប្រភេទហ្គេមonline តាម​កុំព្យូទ័រ​ តែ​មិន​មាន​ច្បាប់បេីក​អាជីវកម្ម​នោះ​ទេ​ ដូច្នេះ​អាជ្ញាធរ​សង្កាត់​បាន​បញ្ជា​ឲ្យ​ម្ចាស់​ទីតាំង​បិទ​ធ្វើ​អាជីវកម្ម​បណ្ដោះអាសន្នសិន​ ។

​ គួរ​បញ្ជាក់​ថា​ កាលពីថ្ងៃទី​២១​ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ​ នៅ​សាល​ប្រជុំ​សាលា​ខណ្ឌមានជ័យ​ លោក​ ពេជ្រ​ កែវ​មុនី​ អភិបាលនៃគណៈអភិបាលខណ្ឌ​មានជ័យ​បាន​មានប្រសាសន៍​ថា​ បេីមានអ្នកជួលទីតាំងណាសុំបេីកអាជីវកម្មសេវាកម្មអុីនធរណេតគឺហាមដាច់ខាតមិនអោយបេីកជាដាច់ខាត​ ទោះមានច្បាប់ឬគ្មានច្បាប់ក៏ដោយ។

អត្ថបទដែលជាប់ទាក់ទង