ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញករណីជនបរទេស២នាក់ផ្ទុកមេរោគCovid-19 នៅរាជធានីភ្នំពេញ

52

ភ្នំពេញ៖

ក្រសួងសុខាភិបាលបានប្រកាសនៅព្រលប់ថ្ងៃទី១៣ខែមីនាឆ្នាំ២០២០នេះថាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួននាក់បន្ថែមទៀតនៅរាជធានីភ្នំពេញ

ម្នាក់ជាបុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំនិងម្នាក់ទៀតជាបុរសជនជាតិប៊ែហ្សិអាយុ៣៣ឆ្នាំបុរសបរទេសទាំងពីនាក់ត្រូវបានយកមកដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ​-​សូវៀតក្នុងរាជធានីភ្នំពេញ

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថាករណីថ្មីចំនួន២នាក់ទៀត(មិនពាក់ព័ន្ធទៅនឹងនាវីWiking Cruise Journey ទេ) គឺត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩លើបុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំនិងបរុសជនជាតិប៊ែលហ្សិកអាយុ៣៣ឆ្នាំនៅរាជធានីភ្នំពេញ(លទ្ធផលចេញនៅវេលាម៉ោង១៦៖០០នាទីរសៀលថ្ងៃទី១៣ខែមីនាឆ្នាំ២០២០) ហើយបុរសវិជ្ជមានវីរុសកូវីដ១៩ទាំងពីរនាក់នោះត្រូវបានយកមកដាក់ឱ្យព្យាបាលនៅមន្ទីរមិត្តភាពខ្មែរសូវៀតការងារដែលត្រូវធ្វើបន្តគឺត្រូវស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយបុរសជនជាតិកាណាដានិងជនជាតិប៊ែលហ្សិកដែលក្រុ្មការងារសុខាភិបាលកំពុងតែសកម្មធ្វើ។

សូមបញ្ជាក់ថារហូតដល់ពេលនេះកម្ពុជាបានរកឃើញកូវីដ១៩ចំនួន៧ករណីហើយដោយក្នុងនោះមាន៖

ទី១៖បុរសជនជាតិចិនមកពីទីក្រុងវូហាន(ជាសះស្បើយ)

ទី២៖បុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំនៅខេត្តសៀមរាប

ទី៣៖ស្រ្តីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំអ្នកដំណើរនាវាViking Cruise Journey នៅខេត្តកំពង់ចាម

ទី៤៖បុរសជនជាតិអង់គ្លេសវ័យ៧៣ឆ្នាំអ្នកដំណើរនាវាViking Cruise Journey នៅខេត្តកំពង់ចាម

ទី៥៖ស្រីជនជាតិអង់គ្លេសវ័យ៦៩ឆ្នាំអ្នកដំណើរនាវាViking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំនៅរាជធានីភ្នំពេញ
ទី៧៖បុរសជនជាតិប៊ែលហ្សិកអាយុ៣៣ឆ្នាំនៅរាជធានីភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង