ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះអគ្គិភ័យកើតឡើង នៅចំណុចផ្សារបឹងកុក

49

 

កំពង់ចាម៖ នៅវេលាម៉ោង ២៣ និង៣០នាទីយប់ ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ចទទួលបានសេចក្ដីីីីរាយការណ៍ថា មានករណីគ្រោះអគ្គិភ័យកើតឡើង នៅចំណុចផ្សារបឹងកុក ភូមិទី៧ ឃុំបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

បើតាមរបាយការណ៍របស់ស្នងការនគរបាលខេត្ត រាយការណ៍ជូន លោក នាយឧត្តម​សេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងហេតុការណ៍នេះដែរអគ្គីភ័យ លោក អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល បានដឹកនាំបញ្ជាផ្ទាល់ អោយចេញរថយន្តអគ្គីភ័យខេត្តកំពង់ចាមចំនួន ៣គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ១គ្រឿង, បាធាយ ២គ្រឿង, ព្រៃឈរ ២គ្រឿង, កំពង់សៀម ១គ្រឿង ចំការលើ១គ្រឿង, កងមាស ១គ្រឿង, ស្ទឹងត្រង់ ១គ្រឿង កោះសូទិន ១គ្រឿង ចេញប្រតិបត្តិជាបន្ទាន់ ដោយមានការដឹកនាំមកពីសំណាក់លោកអធិការ-អធិការរងដោយផ្ទាល់ផងដែរ។ 

 ខណៈនោះដែរ ដោយមើល ឃើញពីវិសាលភាព នៃអគ្គីភ័យនេះមានទំហំធំធេង លោកឧត្តមសេនីយ៍ស្នងការ ក៏បានសុំការជួយការអន្តរាគមន៍ ពីលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកក៏បានជួយសម្រួលផ្ដល់ជូនរថយន្តអគ្គីភ័យរបស់ខេត្តត្បូងឃ្មុំ ចំនួន៤គ្រឿង ជាបន្ទាន់ផងដែរ។ 

 សរុបរថយន្តដែលប្រើប្រាស់ ក្នុងប្រតិបត្តិការនេះ គឺមានចំនួន ១៧គ្រឿង ប្រើទឹកអស់ ៣៦សឺទែន និងប្រើប្រាស់កម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងផែនសណ្ដាប់ធ្នាប់, អគ្គិភ័យ, កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម សរុបរួម ១៩២នាក់ ។

 អគ្គិីភ័យនេះ យើងគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ១:៣៥នាទីទៀបភ្លឺ ដែលប្រតិបត្តិការនេះចំណាយអស់រយៈពេល ជាង២ម៉ោង។ 

 

សូមបញ្ជាក់ ទំហំនៃការខូចខាត និង ដើមហេតុ ដែលបណ្ដាលអោយកើតអគី្គភ័យ រង់ចាំសមត្ថកិច្ចជំនាញ ធ្វើការសនិ្នដ្ឋាន និងវាយតម្លៃពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង