ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូសន្លប់ធំ២នាក់, ម៉ូតូខ្ទេច២គ្រឿង

43

 

កណ្ដាល៖មនុស្ស២នាក់បានរងរបួសជាទម្ងន់ ដោយសន្លប់បាត់បង់ស្មារតីដេកដួលរដូករណែល ពេញផ្លូវដោយជួបនៅគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូបើកបុកគ្នាចំពេញទំហឹង នៅលើកំណាត់ផ្លូវកៅស៊ូលេខ១១០ កាលពីម៉ោងជិត៧យប់ នាថ្ងៃទី១៣ខែមីនាឆ្នាំ២០២០នេះ ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្ដាល។
សាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា នាមុនពេលកើតហេតុខាងលើនោះ គេឃើញអ្នកជិះម៉ូតូ២គ្រឿងនោះ ដោយធ្វើដំណើរតាមផ្លូវលេខ១១០នេះ ហើយមិនដឹងជាជួបនៅឧបសក្គអ្វីនោះទេ ស្រាប់អ្នកជិះម៉ូតូទាំង២គ្រឿងនោះ បានជ្រុលចង្កូតបុកគ្នាចំពេញទំហឹងខ្ទាតពេញផ្លូវ បណ្ដាលអោយអ្នកជិះម៉ូតូនោះរងរបួសជាទម្ងន់ សន្លប់ដេករដួករណែលពេញផ្លូវតែម្ដង ហើយម៉ូតូទាំង២គ្រឿងនោះ ខូចខ្ទេចមើលមិនយល់។ ចំពោះអ្នកសន្លប់ធំ២នាក់នោះនៅមិនទាន់ស្គាល់ ឈ្មោះនៅឡើយទេបើគិតមកដល់ព្រឹកថ្ងៃទី១៤ខែមីនានេះ។
ចំពោះករណីខាងលើនេះភាគីទាំងសងខាង ត្រូវបានបងប្អូនបញ្ជូនទៅមន្ទីពេទ្យ ។រីឯ មធ្យោបាយ ត្រូវបានកម្លាំងប៉ុស្តិ៍សហការ ជាមួយកម្លាំងជំនាញស្រុក ចុះវាស់វែង យកទៅរក្សារទុក នៅអធិដ្ឋាននគរបាលស្រុកកៀនស្វាយ។
គួរបញ្ជាក់ផងដែរថាសព្វថ្ងៃនេះ ផ្លូវកៅស៊ូលេខ១១០ដែលតភ្ជាប់ពីកំណាត់ផ្លូវលេខ៣៦៩ សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញ រហូតដល់ស្រុកកៀនស្វាយ និងស្រុកស្អាងខេត្តកណ្ដាល ក្រោយពីស្ថាបនាផ្លូវហើយនោះ គឺអ្នកដំណើរទូទៅតាមមធ្យោបាយនានា គឺពួកគាត់មានការបើកបរលឿនៗ ដូចហោះដោយមិនខ្វាយខ្វល់អ្វីឡើយ ពិសេសឡានដឹកដីឡានដឹកខ្សាច់។ល។ ដូចនេះស្នើកម្លាំងសមត្ថកិច្ចប៉ូលិស គួរចុះពិនិត្យមើលការងារនេះផង គឺដើម្បីសុវត្ថិភាពអ្នកដំណើរនិងកូនចៅ អ្នកស្រុករស់នៅអមសងខាងផ្លូវលេខ១១០ ពេលធ្វើដំណើរទៅ សិក្សារៀនសូត្រនៅតាមសាលារៀន៕

អត្ថបទដែលជាប់ទាក់ទង