ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកង ថ្លែងអំណរអរគុណដល់បងប្អូនអាជីវករចូលរួមលើកកម្ពស់សោភ័ណភាព

124

ភ្នំពេញ៖លោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ បានប្រាប់កាលពីព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២០នេះថា ដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនអាជីវករផ្សារបឹងកេងកងទាំងអស់ ដែលចូលរួមសម្អាតធ្វើអនាម័យ បរិស្ថាននៅក្នុងបរិវេណផ្សារ តាមបណ្ដាមុខតូបឬស្ដង់លក់ដូរទំនិញនីមួយៗនិង នៅជុំវិញផ្សារទាំងមូល ក្នុងការបោសសម្អាតប្រម៉ែប្រមូលសំរាម ដាក់ចូលក្នុងធុងសំរាមទាំងមុនពេលលក់ដូរអីវ៉ាន់ និងក្រោយពីលក់ដូរអីវ៉ាន់ឬទំនិញរបស់ខ្លួនរួច​ ពិសេសបាញ់ទឹកលាងសម្អាត់នៅកន្លែងលក់ដូរគ្រឿងបរិភោគ ម្ហូបចំណីអាហារគ្រប់មុខទុក ជាការចូលរួមចំណែកយ៉ាងផុលផុស ជាមួយខាងគណៈកម្មការផ្សារបឹងកេងកង ក្នុងការរួមចំណែកលើកកំពស់នូវសោភ័ណភាពផ្សារបឹងកេងកង អោយមានផាសុខភាពទីផ្សារយើងទាំងអស់គ្នាផងដែរ។
លោកឯក និមល ប្រធានផ្សារបឹងកេងកង បានលើកឡើងដោយសង្កត់ធ្ងន់ទៀតថា ដើម្បីសុខភាពដល់បងប្អូនអតិថិជន ក៏ដូចបងប្អូនអាជីវករព្រមទាំងសោភ័ណភាពទីផ្សារបឹងកេងកងផងដែរ ហើយបញ្ហានេះមិនថានៅទីក្រុងឬនៅឯជនបទនោះទេ គឺទាមទារអោយទីផ្សារដែលជាកន្លែង លក់ដូរទំនិញគ្រប់ប្រភេទនោះ ពិសេសកន្លែងលក់គ្រឿងបរិភោគ ម្ហូបចំណីអាហារ បង្អែម។ល។ត្រូវតែមានអនាម័យ បរិស្ថានស្រស់ថ្លាស្អាតជានិច្ចអោយវាសក្ដិសម ទៅនិងការរស់នៅដ៏ទាន់សម័យ របស់បងប្អូនប្រជាជននាបច្ចុប្បន្ននេះ ក្នុងការទទួលទានពោលគឺហូបស្អាត ,រស់នៅស្អាត ,មានអនាម័យ ,បរិស្ថាន និងសុខភាពល្អ ពោលគឺមានផាសុកភាពផងដែរ។
ជាមួយគ្នានេះលោកឯក និមល ប្រធានផ្សារបឹងកេងកង និងបន្តជំរុញទៅដល់បងប្អូនអាជីវករផ្សារបឹងកេងកង ទាំងអស់អោយបន្តចូលរួមការងារនេះ បន្តទៀតលើការងារសម្អាត់ធ្វើអនាម័យ បរិស្ថានក្នុងន័យលើកកម្ពស់នូវសោភ័ណភាពផ្សារបឹងកេងកង អោយកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត ពោលគឺទីផ្សារស្អាតមានអនាម័យ បរិស្ថានល្អគឺផ្ដើមចេញពីយើងទាំងអស់គ្នា គឺដើម្បីស្វាគមន៍ដល់បងប្អូនអតិថិជន មកកាន់ទីផ្សារបឹងកេងកងនាថ្ងៃចុងសប្ដាហ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង