ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យកក្រដាស់ប្រាក់ ក្លែងក្លាយមកចាយវាយ ជាមួយមនុស្សគរ ជាច្រើន លើកចុងក្រោយ ជាប់អន្ទាក់ប៉ូលីស

857

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលីស ខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ក្រោយពេលដែល បុរសម្នាក់នេះ យកក្រដាស់ប្រាក់ក្លែងក្លាយ មកចាយវាយជាមួយមនុស្សគរ ជាច្រើនលើក ហើយនៅលើកចុងក្រោយ ក៏ត្រូវបានប៉ូលីសឃាត់ខ្លួនតែម្តង។

ជនសង្ស័យត្រូវបានឃាត់ខ្លួន វេលាម៉ោងប្រហែល ១០និង៣០ នាទីថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១០ ផ្លូវ ៣៣៥ ក្រុមទី២៥ ភូមិ៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ តាំង យួន ហៅ យួន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ហួន ម៉ានី ភេទស្រី អាយុ៤២ឆ្នាំជនជាតិខ្មែរ (ជាមនុស្សគរ បងជាអ្នកបកប្រែអោយ) មុខរបរលក់ដូរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១០ផ្លូវ៣៣៥ ក្រុមទី២៥ ភូមិ៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងករណីនេះប៉ូលីសដកហូត បានពីជនសង្ស័យមាន ប្រាក់ដុល្លារក្លាយ ជាប្រភេទក្រដាសប្រាក់១០ដុល្លារ អាមេរិក ចំនួន០៤សន្លឹកមានលេខដូចគ្នា ( GL 64739222A ) និង ប្រាក់ដុល្លាក្លែងក្លាយ ជាប្រភេទក្រដាសប្រាក់ ១០ដុល្លារអាមេរិក ចំនួន០២សន្លឹកមានលេខដូចគ្នា ( GL 64739222A )ដកហូតពីជនរងគ្រោះ ។

មន្ត្រីប៉ូលីសខណ្ឌទួលគោក បានអោយដឹងថា នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៨ ម៉ោងប្រហែល ១៥និង៣០នាទី ជនរងគ្រោះ ឈ្មោះ ហួន ម៉ានី (មនុស្សគរ) កំពុងអង្គុយលក់ដូរ នៅក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យ តាំង យួនបានមកទីញភេសជ្ជ: បាកាស០១កំប៉ុង ដែលមានតម្លៃ២៥០០រៀល ពេលទិញជនសង្ស័យ បានយកក្រដាសប្រាក់ក្លែងក្លាយ ១០ដុល្លារ មកអោយជនរងគ្រោះអាប់មកខ្លួនវិញ ជាលុយខ្មែរ ក្នុងពេលនោះជនរងគ្រោះ មានការសង្ស័យ ក៏បានធ្វើការពិនិត្យមើលលុយ ដឹងថា ជាប្រាក់ដុល្លាក្លែងក្លាយ និង ចំណាំមុខជនសង្ស័យច្បាស់ (តាំង យួន ហៅ យួន ) ។កន្លងមកពោលគឺ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៥និង០០នាទី ជនសង្ស័យរូបនេះ ធ្លាប់យកលុយដុល្លារក្លែងក្លាយចំនួន ២០ដុល្លារ (ក្រដាស ១០ដុល្លា ចំនួន០២សន្លឹក)ចាយទិញទំនិញ របស់ជនរងគ្រោះ អាប់អោយទៅវិញ ជាលុយខ្មែរ យកហើយគេចខ្លួនបាត់ ហើយនៅថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៨ នៅពេលឃើញជនសង្ស័យ ក៏ធ្វើការឃាត់ខ្លួន នាំយកមកប្រគល់អោយនគរបាលប៉ុស្តិ៍បឹងកក់ទី១ ចាត់ការតាមផ្លូវច្បាប់តែម្តង ។

ក្រោយពេលឃាត់ខ្លួនប៉ូលីស ក៏បានយកទឹកនោម ជនសង្ស័យឈ្មោះ តាំង យួន ហៅ យួន ទៅពិនិត្យដើម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន មានសារធាតុញៀន ។ បច្ចុប្បន្នជនសង្ស័យ ០១នាក់ ឈ្មោះ តាំង យួនហៅ យួន កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង