ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ​ ចុះជួយសំរួលចរាចរណ៍​ និងហៅឡានពេទ្យជួយសង្គ្រោះមនុស្ស បែរជាមាន ការផ្សាយព័ត៌មានមិនពិត

79

ភ្នំពេញ៖ ក្នុងដំណេីរត្រឡប់មកពីចូលរួមបុណ្យទន្លេនៅខេត្តបាត់ដំបងវិញ កាលពីវេលាម៉ោង​ ០៧និង៥០នាទីព្រឹក​ ថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០២០ លោក​ គួច​ ចំរេីន​ អភិបាលខេត្តព្រះសីហនុ​ បានចុះជួយសំរួលចរាចរណ៍​ និងហៅឡានពេទ្យបង្អែកស្រុកបាកាន​ ខេត្ត​ពោធិ៍សាត់
ដើម្បី ដឹកអ្នកអ្នករបួស ខណៈមានហេតុការណ៍
គ្រោះថ្នាក់ចរាចរណ៍លេីកំណាត់ផ្លូវជាតិលេខ៥​ រវាងឡានតូរីស​ និងឡានដឹកដី​ នៅភូមិអូរតាប៉ោង​ ឃុំអូរតាប៉ោង​ ស្រុកបាកាន​ ខេត្ត​ពោធិ៍សាត់​ បណ្តាលអោយរថយន្តក្រឡាប់ផ្ងាជើងនិងបណ្តាលអោយមានមនុស្សរងរបួសនោះ។
   ក្រោយពីកើតមាននៅហេតុការណ៍គ្រោះថ្នាក់នេះ បានធ្វើអោយប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន យកមកផ្សព្វផ្សាយខុសពីការពិតទាំងស្រុង ។ទន្ទឹងនឹងផ្សព្វផ្សាយគ្មានការពិតនេះ បានធ្វើអោយប្រព័ន្ធសង្គមហ្វេសបុក “ប្រជាជន ខេត្តព្រះសីហនុ “ប្រតិកម្ម ដោយបានសរសេរថា”សូមបដិសេធព័ត៌មានខាងក្រោមនេះ និងសូមបញ្ឈប់ការផ្សាយព័ត៌មានមិនពិត ។ បណ្ដាញសង្គម ដែលគ្មានប្រភពច្បាស់លាស់សូមបញ្ឈប់ការផ្សាយរបស់ខ្លួនជាបន្ទាន់ ។
សូមបញ្ជាក់ជូនថា ៖ ក្នុងដំណេីរត្រឡប់ពីបុណ្យទន្លេនៅខេត្តបាត់ដំបងវិញ​ ឯកឧត្តម​ គួច​ ចំរេីន​ អភិបាលខេត្តព្រះសីហនុ​ បានចុះជួយសំរួលចរាចរណ៍​ និងហៅឡានពេទ្យបង្អែកស្រុកបាកាន​ ខេត្ត​ពោធិ៍សាត់​ ដឹកអ្នកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍លេីកំណាត់ផ្លូវជាតិលេខ៥​ រវាងឡានតូរីស​ និងឡានដឹកដី​ នៅភូមិអូរតាប៉ោង​ ឃុំអូរតាប៉ោង​ ស្រុកបាកាន​ ខេត្ត​ពោធិ៍សាត់​ វេលាម៉ោង​ ០៧:៥០នាទីព្រឹក​ ថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០២០៕
អត្ថបទដែលជាប់ទាក់ទង