ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខការាតេ៖ឆ្នាំ២០២០នេះ ត្រូវតែរកគ្រូជប៉ុនមកបង្ហាត់ឲ្យបាន

61

ប្រមុខការាតេ៖ឆ្នាំ២០២០នេះ ត្រូវតែរកគ្រូជប៉ុនមកបង្ហាត់ឲ្យបាន

ភ្នំពេញ៖អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្នប្រធានសហព័ន្ធការរាតេកម្ពុជាបង្ហាញពីមហិច្ឆតាររកគ្រូជនជាតិជប៉ុនឲ្យមកជួយ

​បង្ហាត់ដល់កីឡាករ កីឡាការិនីរបស់កម្ពុជា​ ។

ឆ្នាំ២០២០នេះគឺជាឆ្នាំដែលប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូប្រទេសជប៉ុនហើយក៏ជាឆ្នាំដែលប្រភេទកីឡាអូឡាំពិកនេះត្រូវ

​បានដាក់ឲ្យប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកជាលើកដំបូងហើយក៏ជាឆ្នាំដែលកីឡាការាតេក្លាយជាប្រភេទកីឡាអូឡាំពិក

​ដែរ ។

លោកប្រធានសហព័ន្ធបានប្រាប់ទៅសមាជិកប្រតិបត្តិរបស់សហព័ន្ធថាត្រូវតែស្វះស្វែងរកគ្រូបរទេសមកបង្ហាត់ឲ្យបានពិសេស

​គ្រូជនជាតិជប៉ុនព្រោះជប៉ុនជាម្ចាស់នៃក្បាច់គុនការាតេនេះ ។ការហ្វឹកហាត់ត្រូវតែច្បាស់លាស់ពិសេសវិញ្ញាសាមេគុន(ការសម្ដែងកាតា)

ចំពោះវិញ្ញាសាប្រយុទ្ធមិនសូវជាមានបញ្ហានោះទេឲ្យតែហ្វឹកហាត់ខ្លាំង និង ច្បាស់លាស់ ព្រមទាំងមានឆន្ទៈច្បាស់លាស់ក្នុងការប្រកួត

​នោះគឺយើងធ្វើបានល្អហើយ ។

សម្រាប់ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនោះកម្ពុជាត្រូវតែមានកីឡាករ កីឡាការិនីដែលមាន

​សមត្ថភាពទាំងអ្នកលេងវិញ្ញាសាប្រយុទ្ធ ទាំង អ្នកលេងវិញ្ញាសាសម្ដែង ។ ទោះបីពេលនេះការាតេកម្ពុជាខ្លាំងមិនចាញ់ប្រទេសជិតខាង ក៏ ពិតមែនតែកម្ពុជាត្រូវតែបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ។

ចំពោះគ្រូបង្វឹក មន្ត្រីបច្ចេកទេសក៏ត្រូវតែបង្កើននូវសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីយើងអាចចូលរួមចំពេញការងារជា

​លក្ខណៈអន្តរជាតិជាមួយគេ ឯងបាន ។

អត្ថបទដែលជាប់ទាក់ទង