ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាពការណ៍ជំងឹកូវីដ១៩​ នៅជុំវិញពិភពលោក!

74

-នៅទ្វីបអាស៊ី កាលពីយប់មិញនាយករដ្ឋមន្រ្តីម៉ាឡេប្រកាសបឺទប្រទេសទាំងស្រុងចាប់ពីថ្ងៃ១៧មីនានេះតទៅរហូតដល់ថ្ងៃទី៣១មីនាដោយហាមប្រជាជនមិនអោយចេញទៅក្រៅប្រទេស មិនទទួលភ្ញៀវទេសចរមិពីគ្រប់កន្លែងទាំងអស់។ជនជាតិម៉ាឡេណាទើបមកពីក្រៅប្រទេសត្រូវ«កាក់ទុក១៤ថ្ងៃ»។បឺទសាលារៀនទូទាំងប្រទេស បឺទការជួបជុំតាមវិហារសាសនាទាំងអស់ ផ្នែកឯកជន និងមន្រ្តីរាជការ ក៏អោយឈប់សិនដែរ លើកលែងតែផ្សារទំនើប ហាងឧសថស្ថាន ធនាគារ ត្រូវនៅដំណើរការ​។
-ហ្វីលីពីនក្រៅពីបឺទ«បំរាមគោចរ» គឺជាប្រទេសដំបូងដែលរដ្ឋបញ្ជាបឹទផ្សារហ៊ុនចោលសិនគ្មានកាលកំណត់ចាប់ពីថ្ងៃនេះ។
-ប្រធានាធិបតីចិនលោកស៊ី ជិនភីងបានទូរស័ព្ទផ្ទាល់ទៅមេដឹកនាំអ៊ីតាលីថា«ចិននឹងបញ្ជូនក្រុមគ្រូពេទ្យនិងថ្នាំសង្កូវសម្រាប់ ជំងឹ កូវីដ១៩មួយឈុតទៅអុីតាលីបន្ថែមទៀត!
-ធ្លាយឯកសារចេញពីការិយាល័យការពារប្រជាពលរដ្ឋអុីតាលីទម្លាយអោយដឹងថាដោយសារស្ថានភាពឆ្លងជំងឹកូវីដ១៩ខ្លាំងពេក ខាងមន្ទីរពេទ្យត្រូវពិចារណាជម្រើសមិនទទួលអ្នកជំងឹមានអាយុលើស៨០ឆ្នាំឡើង ចូលព្យាបាលទេព្រោះមន្ទីរពេទ្យគ្មានកន្លែងគ្រប់គ្រាន់សម្រាប់អ្នកជំងឹទាំងអស់។
-យប់មិញដែរប្រធានាធិបតីបារាំងលោកម៉ាក្រូនបានប្រកាសតាមទូរទស្សន៍បឹទប្រទេសទាំងមូលសិនក្នុងរយះពេល១៥ថ្ងៃដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឹកូវីង១៩ ដោយហាមប្រជាជនមិនអោយចាកចេញពីផ្ទះដាច់ខាត ហើយនឹងត្រូវផាកប្រសិនណាលួចចេញក្រៅផ្ទះដោយមិនបានបំពេញពាក្យសុំតាមអនឡាញ។
-ប្រធានាធិបតីអាមេរិចលោកដូណាល់ ត្រាំក៏បានប្រកាស«ប្រតិបត្តិការ១៥ថ្ងៃ»ដើម្បីកាត់បន្ថយការឆ្លងជំងឹកូវីដ១៩ដោយស្នើអោយជនជាតិអាមេរិចកាំងនៅផ្ទះ ហើយកុំភ័យទិញស្បៀងទុក…បឹទសាលារៀននិងហាងអាហារទាំងអស់។អាមេរិចប្រមើលស្ថានការណ៍ឆ្លងជំងឹនេះអាចអូសបន្លាយដល់ខែសីហា។
-ក្រុមហ៊ុនថ្នាំពេទ្យនៅអាមេរិចបានចាប់ផ្តើមពិសោធន៍ចាក់វ៉ាក់សាំងការពារCovid-19ជាលើកដំបូងទៅលើរាងកាយមនុស្សដំបូង៤៥នាក់។ខែក្រោយចាក់ម្តងទៀត ប្រសិនមានលទ្ធផលល្អអាចយកទៅប្រើការបាន យ៉ាងតិចស៊ីពេល១២ទៅ១៨ខែ។

អត្ថបទដែលជាប់ទាក់ទង