ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​​ក្រសួង​សាធារណការ​បញ្ជាក់ថា ឯកសារ​ចេញចូល ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ

274

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧​ខែមីនា​នេះ ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានចេញ​សេចក្តីណែនាំ ស្តីពី​ការអនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ នៅក្នុង​ទីស្តីការក្រសួង​របស់ខ្លួន​។​

​ក្រសួង​សាធារណការ ក៏បាន​ប្រកាស​ព័ត៌មាន​ប្រហាក់ប្រហែលគ្នា​ថា មន្ត្រីរដ្ឋបាល​ដែល​ធ្វើការ​ដោយផ្ទាល់​ទទួល ប្រគល់​ឯកសារ ឬ​មន្ត្រី​ចរាចរ​ឯកសារ​ដែលមាន​ការទាក់ទង​ជាមួយ​អង្គភាព​ខាងក្រៅ ត្រូវ​ពាក់​ម៉ាស់​ជាប្រចាំ និង​ប្រើប្រាស់​ស្រោមដៃ​ការពារ ហើយ​ត្រូវ​លាងដៃ​ដោយ​សាប៊ូ ឬ​ទឹក​អាកុល​ជាប្រចាំ មុននឹង​ក្រោយពេល​កាន់​ឯកសារ​។ រាល់​ឯកសារ​ចេញចូល​ទាំងឡាយ ត្រូវធ្វើ​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ ជាពិសេស​ឯកសារ​ប្រគល់​ទទួល​នៅ​ច្រកចូល​ចេញ​នីមួយៗ នៃ​ការិយាល័យ​ទទួល​ឯកសារ​រដ្ឋបាល​។ រាល់​ម៉ា​ស៊ី​ឧបករណ៍ មធ្យោបាយ​បម្រើ​ការងារ​ប្រចាំថ្ងៃ ដែល​ប្រើប្រាស់​រួមគ្នា ជាប្រចាំ កន្លែង​សាធារណៈ ដែលមាន​ការប៉ះពាល់​ច្រើន ដូចជា ជណ្តើរយន្ត បង្កាន់ដៃ​ជណ្តើរ បន្ទប់ទឹក បន្ទប់​ប្រជុំ បរិក្ខារ​ប្រើប្រាស់ ក្នុង​ការិយាល័យ​ដូចជា តុ កៅអី ជាដើម ត្រូវមាន​វិធាន​ការលាង ឬ​ជូត​ស​ម្អា​ត់​ដោយ​អាកុល​ឬ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ​។ ត្រូវ​ប្តូរ​ឥរិយាបថ​ចាប់ដៃ មកជា​ការសំពះ​គ្នា​វិញ និង​រក្សា​គម្លាត​សមរម្យ​មួយ ក្នុង​រង្វង់​១,៥​ម៉ែត្រ ទៅ​២​ម៉ែត្រ ក្នុងអំឡុង​ពេលធ្វើការ​ទំនាក់ទំនង​គ្នា ជាមួយ​បុគ្គល​មកពី​ខាងក្រៅ ឬ​សហការី​។ ត្រូវ​កាត់បន្ថយ​សមាជិក​ចូលរួម​ប្រជុំ​ឲ្យ​បានជា​អតិបរមា ដោយ​កិច្ចប្រជុំ​មួយ​អាចមាន​ការចូលរួម​ពី​បុគ្គលិក​ដែល​ពាក់ព័ន្ធ​ចាំបាច់​ប៉ុណ្ណោះ ហើយ​កន្លែង​អង្គុយ​ប្រជុំ ត្រូវ​រក្សា​ឲ្យ​មាន​គម្លាត​ពីគ្នា សម្រាប់​មន្ត្រី​នីមួយៗ​៕

អត្ថបទដែលជាប់ទាក់ទង