ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​ពាណិជ្ជកម្ម ថា បើ​ពុំមាន​ការចាំបាច់ ធ្វើការ​តាម​អន​ឡាញ​ និងផ្អាក​ការទទួល​ជួប​ភ្ញៀវ​បរទេស និង​ភ្ញៀវ​នានា

124

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧​ខែមីនា​នេះ ​​ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីណែនាំ ស្តីពី​ការអនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ នៅក្នុង​ទីស្តីការក្រសួង​របស់ខ្លួន​។​

​ក្រសួងពាណិជ្ជកម្ម បាន​អះអាងថា ផ្អាក​ការធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ សិក្ខាសាលា ឬ​វគ្គ​បណ្តុះបណ្តាល​នានា​នៅក្រៅ​ប្រទេស ជាពិសេស​គឺ​ការធ្វើដំណើរ​ទៅកាន់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ លើកលែងតែ​មានការ​អនុញ្ញាត​ពិសេស ឬ​ចាំបាច់​បំផុត​ណាមួយ​ដោយ​ខាន​ពុំបាន​។ ផ្អាក​ការទទួល​ជួប​ភ្ញៀវ​បរទេស និង​ភ្ញៀវ​នានា​។ បើ​ពុំមាន​ការចាំបាច់ ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព​នានា អាច​អនុញ្ញាត​ឲ្យ​មន្ត្រី​របស់ខ្លួន​បំពេញការងារ​នៅផ្ទះ តាម​ប្រពន្ធ​អន​ឡាញ ។​ចំពោះ​មន្ត្រីរាជការ​ដែល​ត្រឡប់​មកពី​បំពេញការងារ​នៅក្រៅ​ប្រទេស ដូចជា អឺរ៉ុប អាមេរិក អ៊ីរ៉ង់ ត្រូវដាក់​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃ​៕​​

អត្ថបទដែលជាប់ទាក់ទង