ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្គាល់​មុខសញ្ញា​ជនដៃដល់​ចាក់​សម្លាប់​សន្តិសុខ នៅ​ធនាគារ​ភ្នំពេញ ពាណិជ្ជ (PPC Bank)​ព្រឹក​មិញ​ហើយ​

113

 

​ភ្នំពេញ​៖ តាមរយៈ​កាមេរ៉ា​សុវត្ថិភាព គឺ​បាន​បង្ហាញមុខ​ជនដៃដល់​ដែល​បាន​ចាក់​សម្លាប់​សន្តិសុខ​ម្នាក់ នៅ​ចំណុច​ធនាគារ​ភ្នំពេញ ពាណិជ្ជ PPC Bank ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ ។​
​សង្ឃឹមថា​សមត្ថកិច្ច​នឹង​ចាប់ខ្លួនបាន នាពេល​ឆាប់ៗ​ខាងមុខនេះ ពេល​ឃើញ​ពី​សកម្មភាព​ជនសង្ស័យ មុន​ធ្វើ​សកម្មភាព ជិៈ​កង់ និង​កាន់​កាំបិត​ចុង​ស្រួច ចូលមក​ចាក់​ជនរងគ្រោះ​។​
​សមត្ថកិច្ច បាន​អះអាងថា សព​មានឈ្មោះ ប៊ុន សុខ​ចំរើន ភេទ​ប្រុស អាយុ​ជាង​៤៦​ឆ្នាំ មាន​មុខរបរ​សន្ដិសុខ​ឯកជន ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ មាន​ប្រពន្ធ​និង​កូនៗ​ចំនួន​៦​នាក់ ។​
​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​ជិត​កន្លែងកើតហេតុ បានអោយដឹងថា ៖ ជនរងគ្រោះ​គឺជា​សន្តិសុខ​ឯកជន ដែល​មក​ធ្វើការ​នៅ​ធនាគារ​នៅ​កន្លែងកើតហេតុ​ទើបតែ​បាន​ជាង​១​ខែ និង តែងតែ​ឃើញ​មាន​មិត្តភក្តិ ឧស្សាហ៍​មកលេង និង​ផឹកស៊ី ដល់​យប់​ជ្រៅ ។​
​លុះ​មកដល់​ព្រឹក​កើតហេតុ ក៏​ស្រាប់តែ​ផ្អើល​ឆោឡោឡើង នៅខាងមុខ​ធនាគារ ភ្នំពេញ ពាណិជ្ជ (PPC Bank) និង បានឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​ថ្លុកឈាម ថែមទាំង​មាន​ស្នាម​កាំបិត ចាក់​ចំ​ដើមទ្រូង​តែម្តង ។​
​ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​មូលដ្ឋាន មិនទាន់បាន​បញ្ជាក់ថា​ជា ករណី​អ្វី​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត​សិន ។​
​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ផ្នែក​កោសល្យវិច័យ បាន​យក​សព​ទៅធ្វើ​កោសល្យវិច័យ​នៅ​វត្ត​ស្ទឹងមានជ័យ​និង​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​បើទោះជា​សមត្ថកិច្ច​មិនទាន់​ប្រាប់​ពីមុខ​សញ្ញា​ជនសង្ស័យ​ជា​ឃាតក ក៏ដោយ ចៀសវាង​ប៉ៈ​ពាល់​ដល់​ដំណើរការ​នីតិវិធី​នោះ ក៏​គេ​អាច​សន្និដ្ឋានថា សមត្ថកិច្ច​អាច​ក្តោប​មុខសញ្ញា​នេះ​បាន ឈានដល់​ការស្វែងរក​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​៕​

អត្ថបទដែលជាប់ទាក់ទង