ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមតារាសិល្បៈជាច្រើនរូបរួមគ្នា ជាមួយអ្នកតវ៉ាប្រមាណ៣០០នាក់ទាមទារ ឱ្យតុលាការខេត្តសៀមរាប ដោះលែងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យពុះដីឡូតិ៍Enarita ដែលឆបោកលុយគេរាប់លានដុល្លារ

106

សៀមរាប៖កាលពីថ្ងៃទី១៩មីនាឆ្នាំ២០២០ក្រុមតារាសិល្បៈជាច្រើនរូបក្នុងនោះមានអ្នកនាងខាត់សុឃីមនិងស្វាមីបានរួមគ្នាជាមួយអ្នកតវ៉ាប្រមាណ៣០០នាក់ផ្សេងរួមគ្នាលើកបដាទាមទារឱ្យតុលាការខេត្តសៀមរាបដោះលែងលោកឌឹមសួនណាតអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យពុះដីឡូតិ៍Enarita ខណៈឆបោកប្រជាពលរដ្ឋចំនួន១៦ខេត្តពាក់ព័ន្ធជាមួយលុយ៨០លានដុល្លារហើយចេញសែកស្អុយ។

អ្នកនាងខាត់សុឃីមដែលជាមេដឹកនាំតវ៉ាហើយក៏ជាម្ចាស់ភាគហ៊ុនមួយរូបក្នុងក្រុមហ៊ុនអចលនទ្រព្យពុះដីឡូតិ៍នេះបានថ្លែងថាតុលាការខេត្តសៀមរាបបន្តឃុំខ្លួនលោកជិតមួយឆ្នាំហើយហើយបណ្ដាលឱ្យលោកឌឹមសួនណាតមិនអាចចេញមកដោះស្រាយបំណុលដល់ដៃគូវិនិយោគទាំងឡាយបាន។

អ្នកនាងខាត់សុឃីមនិងអ្នកតវ៉ាបញ្ជាក់ថាបើគ្មានការដោះលែងអគ្គនាយកក្រុមហ៊ុនEnarita រូបនេះទេការបង់ខាតរបស់គ្រួសារ២ពាន់គ្រួសារក៏គ្មានដំណោះស្រាយនោះដែរ។

អ្នកនាងខាត់សុឃីមនិយាយថាលោកឌឹមសួនណាត  ត្រូវបានចោទប្រកាន់ពីបទលក់ដីខ្យល់និងឆបោកហើយត្រូវឃុំក្នុងតុលាការខេត្តសៀមរាបដែលបណ្ដាលឱ្យអ្នកវិនិយោគគម្រោងជាមួយលោករាប់ពាន់គ្រួសារគ្មានការសងត្រឡប់។លោកឌឹមសួនណាតត្រូវបានដោះលែងទើបក្រុមអ្នកបណ្ដាក់ទុនវិនិយោគទាំងអស់ទទួលបានយុត្តិធម៌ក្នុងការទទួលបានប្រាក់វិនិយោគជាមួយក្រុមហ៊ុនកន្លងមក។អ៊ីចឹងហើយទើបអ្នកនាងនិងគ្រួសារដែលជាដៃគូវិនិយោគជាមួយលោកឌឹមសួនណាតសរុបប្រមាណ៣០០នាក់ត្រូវរួមគ្នាធ្វើញត្តិសុំអន្តរាគមន៍ពីសម្ដេចនាយករដ្ឋមន្ត្រីនិងនាំគ្នាមកតវ៉ានៅមុខតុលាការខេត្តសៀមរាបតែម្ដងដើម្បីស្នើឱ្យតុលាការខេត្តសៀមរាបដោះលែងលោកឌឹមសួនណាតដើម្បីកុំឱ្យលោកបន្តជាប់ឃុំនិងអាចឱ្យលោកមករកស៊ីដោះស្រាយបំណុលកូនក្រុមទាំងអស់ដែលបានដាក់ហ៊ុនមុនពេលតុលាការធ្វើការចោទប្រកាន់។

សូមបញ្ជាក់ថាលោកង៉េងជួប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា៖លោកឌីមសួនណាតអគ្គនាយកក្រុមហ៊ុនEnarita ត្រូវបានបញ្ជូនខ្លួនទៅតុលាការហើយ។

ចំណែកការចាប់ខ្លួនលោកឌីមសួនណាតដោយសារតែមានដីកាចំនួន៤និងទទួលបានបណ្តឹងពីប្រជាពលរដ្ឋចំនួន១៦ខេត្តពាក់ព័ន្ធជាមួយលុយ៨០លានដុល្លារ។ហើយតួលេខលុយ២០០ទៅ៣០០លានដុល្លារប្រហែលជាមានពាក្យបណ្តឹងជាបន្តបន្ទាប់ផ្សេងទៀត។ខណៈដែលការចាប់ខ្លួនលោកឌីមសួនណាតខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩ដោយកម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកកែវសុធាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឌីមសួនណាតអគ្គនាយកក្រុមហ៊ុនEnarita វិនិយោគលើការពុះដីឡូតិ៍លក់នៅតាមបណ្ដាខេត្តមួយចំនួនពាក់ព័ន្ធករណីឆបោកប្រជាពលរដ្ឋនៅកម្ពុជានិងនៅប្រទេសកូរ៉េតាមរយៈការដាក់ទុកវិនិយោគ(ការប្រាក់ខ្ពស់)

ដែលមានចំនួនទឹកប្រាក់ប្រមាណជា៨០លានដុល្លារ។

ពលករនៅប្រទេសកូរ៉េរាប់រយនាក់បានចាញ់បោកក្រុមហ៊ុនEnarita តាមរយៈការដាក់ទុកវិនិយោគជាមួយនិងការប្រាក់ខ្ពស់គឺដាក់លុយចាប់ពី១ម៉ឺនដុល្លារនិងបានទទួលការប្រាក់២០ភាគរយបើដាក់ចាប់ពីឬ៣ម៉ឺនដុល្លារឡើងទៅអាចទទួលបានការប្រាក់ពី២៥ទៅ៣០ភាគរយនិយាយទៅដាក់កាន់តែច្រើនទទួលបានការប្រាក់កាន់តែខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង