ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ស្ថានទូត​ចិន ផ្តល់​សារធាតុ​តេស្ត​រក​ជំងឺ COVID-19(Detection Reagent) ចំនួន​៣.០០០​សម្រាប់ ដល់​ក្រសួងសុខាភិបាល

53

​ភ្នំពេញ​៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានចេញ​ប្រកាស​ព័ត៌មាន​ថា នា​ថ្ងៃទី​១៩ ខែមីនា ពិធី​ប្រគល់ និង​ទទួល​ប្រអប់​សារធាតុ​តេស្ត​រក​ជំងឺ COVID-19(Detection Reagent) ចំនួន​៣.០០០​សម្រាប់ ដែលជា​ជំនួយ​របស់​ក្រុមហ៊ុន Wuxi Techstar Technology Co.Ltd និង​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​ជីវវិទ្យាម៉ូលេគុល​ផ្សិត​បា​តេ​រី ក្នុង​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន ជូន​ចំពោះ​ក្រសួងសុខាភិបាល​កម្ពុជា ត្រូវបាន​រៀបចំឡើង​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ការប្រគល់​នេះ​ត្រូវបាន​ចូលរួម​ប្រគល់​ដោយ​លោក សួស យ៉ា​រ៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ​។

​ប្រភព​ដដែល បាន​បញ្ជាក់ថា សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​ដោយស្មោះ​ជូន​ចំពោះ​ភាគី​ចិន ដែល​បាន​ផ្តល់ជំនួយ​ដ៏​ពិ​សេសមួយ​នេះ ហើយ​លោក​មានប្រសាសន៍ថា សារធាតុ​តេស្ត​រក​ជំងឺ​មួយ​នេះ វា​មាន​សារសំខាន់​ជាខ្លាំង ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំង​ជំងឺ​វីរុស COVID-19 នៅក្នុង​ប្រទេស​កម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង