ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចប៉ូលិសខណ្ឌច្បារអំពៅ ឃាត់ខ្លួនយុវជនម្នាក់រណីរ ជួញដូរគ្រឿងញៀន២៧កញ្ចប់

97

ភ្នំពេញ៖លោកឡូ ភារម្យអធិការរងប៉ូលិសខណ្ឌច្បារអំពៅ ដែលទទួលបន្ទុកការងារផ្នែកប្រឆាំងបង្រ្កាបគ្រឿងញៀនបានអោយដឹងនៅព្រឹកថ្ងៃទី២២ខែមិនាឆ្នាំ២០២០នេះថាដោយកាលពីម៉ោងសូន្យនិង៣៥នាទីឈានចូលថ្ងៃទី២២ខែមិនានេះកម្លាំងជំនាញនៃអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅនិងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ច្បារអំពៅទី២ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចមុខផ្ទះគ្មានលេខផ្លូវលំនាភូមិដើមស្លែងសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ៖ពីបទជួញដូរខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យឈ្មោះលី សំណាងភេទប្រុសអាយុ២៨ឆ្នាំនៅភូមិដើមស្លែងសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
ចំពោះវត្ថុតាងក្រាមពណ៍សថ្លាចំនួន២៧កញ្ចប់។
គួរបញ្ជាក់ផងដែរថាក្នុងមួយរយះនេះចាប់តាំងពីលោកឡូ ភារម្យឡើងមកធ្វើជាអធិការរងប៉ូលិសខណ្ឌច្បារអំពៅទទួលបន្ទុកលើការងារផ្នែកប្រឆាំងបង្រ្កាបគ្រឿងញៀនគឺលោកអធិការរងរូបនេះគឺតែងតែដឹកនាំកម្លាំងចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនឈានទៅដល់ការបង្រ្កាបជនជួញដូរគ្រឿងញៀនបានជាហូរហែរគួរអោយកត់សម្គាល់តួរយ៉ាងដូចជាករណីខាងលើនេះជាដើមហើយលោកអធិការរងខណ្ឌច្បារអំពៅរូបនេះដោយប្ដេជ្ញាចុះបោសសម្អាតបង្រ្កាបករណីជួញដូរគ្រឿងញៀននេះអោយដល់ឫសគល់ហើយក្នុងនោះសូមប្រជាជនចូលរួមសហការផងដែរ៕

អត្ថបទដែលជាប់ទាក់ទង