ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឆ្លងកូវីដ-១៩នៅកម្ពុជា កើនដល់​ចំនួន៨៤ករណី​

113

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ ចេញប្រកាសសរុបករណីវិជ្ជមានវីរុសកូវីដ១៩ នៅទីទាំងប្រទេស គិតត្រឹមម៉ោង២០នៅថ្ងៃទី២២ខែមីនាឆ្នាំ២០២០នេះ រកឃើញអ្នកឆ្លងករណី​កូវីដ-១៩ ចំនួន៣១នាក់​ទៀតនៅ​ខេត្តព្រះ​សីហនុ ដែលនាំឱ្យអ្នកឆ្លងវីរុសនេះនៅកម្ពុជាកើនដល់៨៤ករណី។

លោកស្រីឱ វណ្ណឌីន អ្នកនាំពា្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ករណីថ្មីទាំង៣១នោះ គឺរកឃើញ​លើអ្នកដែ​លទាក់ទងជាមួយបុរសជនជាតិ​បារាំងពីរនាក់ ដែលរកឃើញផ្ទុក​កូវីដ-១៩។ ក្នុងចំណោម​អ្នកទាំង៣១នាក់នោះ មានទេសចរជនជាតិបារាំង២៩នាក់ និងមគ្គុទេសទេសចររបស់ពួកគាត់ ​ជាជនជាតិ​ខ្មែរ២នាក់ មានអាយុ៣៩ឆ្នាំនិងអាយុ៣៣ឆ្នាំ។ ពួកគាត់គឺជាភ្ញៀវទេសចរមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ខែមីនា ឆ្នាំ២០២០ ហើយគ្រោងវិលត្រឡប់ទៅវិញនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។ ក្រសួង​បញ្ជាក់​ថា ពួកគាត់​ទាំងនោះ​​ត្រូវបានដាក់​ព្យាបាលដាច់ដោយឡែក​នៅបន្ទប់សណ្ឋាគារមួយ ដោយមានការបិទជាបណ្តោះអាសន្ន មិនឲ្យមានការចេញចូលដោយគ្មានភារកិច្ចឡើយ៕

អត្ថបទដែលជាប់ទាក់ទង