ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យ​៧​នាក់ របស់​ចិន មកដល់​កម្ពុជា​ហើយ​

56

​ភ្នំពេញ​៖ ពិតជា​ចងចាំ​នូវ​ការរួមចំណែក​ដ៏​ធំធេង​របស់​អ្នក “​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​” ។​
​ក្រុមគ្រូពេទ្យ​៧​នាក់ របស់​ចិន បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប្រទេស​កម្ពុជា ហើយ ដើម្បី​ជួយ​បង្ហាត់បង្រៀន អំពី​ការព្យាបាល​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​ផ្តល់នូវ​បរិក្ខារ​ពេទ្យ សម្រាប់​ប្រើប្រាស់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែមីនា ឆ្នាំ​២០២០​។​

​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មាន​មន្ត្រី​ពាក់ព័ន្ធ រួមទាំង​អ្នកសារព័ត៌មាន​នានា​ជាច្រើន បានមក​ទទួល​ស្វាគមន៍ វត្តមាន​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ជនជាតិ​ចិន​ចំនួន​៧​នាក់ បាន​មកដល់​ប្រទេស​កម្ពុជា​។​

​បើតាម​ការប្រកាស​រប​ស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា Chinese Embassy in Cambodia បាន​ឲ្យ​ដឹងថា នា​ថ្ងៃទី​២៣ ខែមីនា ម៉ាស​ចំនួន​១០​ម៉ឺន ដែលជា​ជំនួយ​របស់​សមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អាស៊ី ដែលមាន​ទីតាំង​ក្នុងប្រទេស​ចិន បាន​មកដល់​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បានទទួល​ដោយ​ក្រសួងសុខាភិបាល នៃ​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​អាកាសចរណ៍​ឡាញ​ម៉ី អ៊ែ​ឡាញ បានផ្តល់​សេវាកម្ម ក្នុងការ​ដឹកជញ្ជូន​ស​ម្ភា​រៈទាំង​នេះ មកកាន់​ប្រទេស​កម្ពុជា ដោយ​ឥតគិតថ្លៃ​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី បាន​លើកឡើងថា តាម​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​យន្តហោះ​ពិសេស ដែល​ដឹក​សម្ភារៈ​ពេទ្យ បានចេញ​ដំណើរ ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​។ ជយោ​ចំណងមិត្តភាព កម្ពុជា ចិន​៕​

អត្ថបទដែលជាប់ទាក់ទង