ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​អភិបាលខណ្ឌ​បឹង​កេងកង ថ្លែង​អំណរ​អរគុណ​ដល់​សប្បុរសជន ជួយឧបត្ថម្ភ​អាកុល​១០​កាន ដល់​សាលាខណ្ឌ​ទុក​ប្រើប្រាស់​

445

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​នូវ​ទឹក​ចិ​ត្ដ​ដ៏​ធំធេង​របស់លោក វេជ្ជៈបណ្ឌិត សោម វិ​រៈ បម្រើការ​នៅ​មន្ទី​ពេទ្យ​មិ​ត្ដ​ភាព​ខ្មែរ​សូ​វៀត (​ពេទ្យ​រុស្សី​)​ដែល​បាន​ជួយឧបត្ថម្ភ​អាល់កុល សុទ្ធ​ចំនួន​10​កាន ដល់​សាលាខណ្ឌ​បឹង​កេងកង​នៃ​រាជធានី​ភ្នំពេញ ដើម្បី​យកមកប្រើ​ប្រាស់​ការពារ​នៅ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ឬ​ហៅថា​ជំងឺ​កូ​វីដ​-19 (Covid-19) ដែល​កំពុង​រីក​រាលដាល​ជា​សាកល បើទោះបីជា​ជម្ងឺ​នេះ​នៅមាន​សភាព​ឆ្លង​លឿន​ក៏ ប៉ុន្ដែ​យើង​ក៏​អាច​ការពារ​បាន ដោយ​ការធ្វើ​អនាម័យ​អោយបាន​ត្រឹមត្រូវ​យ៉ាង​ទៀងទាត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ផងដែរ ។​ហើយ​ក្នុងនោះ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង​ក៏​សូម​លើកទឹកចិត្ដដ​ល់បង​ប្អូន​កុំ​មាន​ភាពភ័យខ្លាច​ស្លន់ស្លោរ​ចំពោះ​ជំងឺ​មួយ​នេះ ដោយ​សូម​ចូលរួម​ប្រយុទ្ធប្រឆាំង​តាមរយះ​ការថែរក្សា​អនាម័យ​អោយបាន​ខ្ជាប់ខ្ជួន ត្រូវ​មានកូន​ដប​អាល់កុល​តូចៗ ឬ​ជែ​ល ដើម្បី​ដាក់​តាម​ខ្លួន​ឬ​តាម​រថយន្ត​នៅ​គ្រប់​ពេលចេញ​ក្រៅ ឬ​ប៉ះពាល់​វត្ថុ​ផ្សេងៗ​នៅតាម​សាធារណៈ ឬ​ទីប្រជុំជន​ដែលមាន​មនុស្សម្នា​ច្រើន នាក់​។​
ជាមួយគ្នានេះដែរ​លោក​ឯ​ក និមល ប្រធាន​ផ្សា​របឹង​កេងកង និង លោក​ចំរើន សុខ​លីម ប្រធាន​ផ្សារ​ទួល​ទំពូង គាត់​ក៏បាន​ថ្លែង​អំណរ អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង​ផងដែរ​ដែល​បាន​ជួយឧបត្ថម្ភ​បន្ត​នូវ​អាកុល​ក្នុង​ផ្សារ​និ​មួយៗ​ចំនួន​២​កាន​ដើម្បី​ទុក​ប្រើប្រាស់​ការពារ​នៅ​ជ​ម្ងី​ផ្លូវដង្ហើម​ថ្មី​ឬ​ហៅថា​ជម្ងឺ​កូ​វីដ​_១៩៕​

អត្ថបទដែលជាប់ទាក់ទង