ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិញថ្នាំញៀនពីភ្នំពេញ ទៅលក់នៅកៀនស្វាយ ជាប់អន្ទាក់ប៉ូលិស

153

 

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅព្រឹកថ្ងៃទី២៤ខែមីនានេះថា ដោយស្តីពី:ករណី ជូញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយកាលពីរសៀលថ្ងៃទី២៣ខែមីនាឆ្នាំ២០២០នេះនៅចំនុច ភូមិឈើទាល ,ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាលកម្លាំងសមត្ថកិច្ចជំនាញចុះបង្រ្កាបកន្លែងជួញដូរគ្រឿងញៀនមួយកន្លែងដោយចាប់ឃាត់ខ្លួនជនជួញដូរគ្រឿងញៀនបានម្នាក់ក្នុងចំណោមគូកនវា២នាក់និងថ្នាំញៀនមួយកញ្ចប់ធំដែលជនជួញដូរបានទិញពីភ្នំពេញតំលៃ៤០មុឺនរៀល។
លោកអធិការបន្តទៀតថាចំពោះជនសង្ស័យចំនួន០២នាក់
១.ឈ្មោះ ជៀន ម៉ៅ ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាល បច្ចុប្បន្នភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ ពុំពិត(ឃាត់ខ្លួន)
២.ឈ្មោះ ហួន បូរ៉ា ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរកសិករ(រត់គេចខ្លួន)
ចំពោះវត្ថុតាងចាប់យករួមមាន
១-ម្សៅក្រាមពណ័សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៣កញ្ចប់(ធំ០២តូច០១)
២-ទូរសព្ទ័០១គ្រឿងម៉ាកIPhone 6
៣-ជញ្ជីងចំនួនពីរ(សំរាប់ថ្លឹងថ្នាំញៀន០១ ធម្មតា០១)
៤-សម្ភារះវេចខ្ចប់នឹងប្រើប្រាស់ថ្នាំញៀនមួយចំនួន)
លោកអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថានៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើនោះកំលាំងនគរបាលប៉ុស្តិ៍ឈើទាលនឹងកំលាំងប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយបានសហការណ៍គ្នាដើរល្បាត ក្នុងភូមិសាស្ត្រឃុំឈើទាល ហើយពេលនោះក៏ស្រាប់តែមានប្រជាពលរដ្ឋល្អ បានទូរសព្ទ័មកប្រាប់នគរបាលប៉ុស្តិ៍ឈើទាលថា មានគេកំពង់តែចែកចាយគ្រឿងញៀននៅក្នុងព្រៃចំការចេក ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ទទួលបានពត៌មានភ្លាម កំលាំងប៉ុស្តិ៍នឹងកំលាំងប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយបានចុះទៅដល់កន្លែងកើតហេតុភ្លាមនោះជនសង្ស័យទាំង២នាក់បានរត់នឹងបោះថ្នាំញៀនចោលទៅលើដីក្នុងចំការចេក បន្ទាប់មកកំលាំងប៉ុស្តិ៍នឹងកំលាំងប្រឆាំងគ្រឿងញៀនក៏បានដេញប៉ផាប់ចាប់ពពីងដោយចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ជៀន ម៉ៅ ភេទប្រុសនឹងម្នាក់ទៀតរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ស្រមោលឈ្មោះ ហួន បូរ៉ា ភេទប្រុស ក្រោយពីធ្វើការឃាត់ខ្លួនរកឃើញថ្នាំញៀនម៉ាទឹកកកចំនួន០១កញ្ចប់ធំ បន្ទាប់មកកំលាំងប្រឆាំងគ្រឿងញៀនស្រុក បានបង្កើតគណះកម្មាការចំរុះឆែកឆេរនៅចំនុចផ្ទះឈ្មោះជៀន ម៉ៅភេទ ប្រុស (ផ្ទះចាំដីអោយគេ)ស្ថិតនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយរកឃើញថ្នាំញៀនម៉ាទឹកកកចំនួន០២កញ្ចប់(តូច០១ធំ០១)នឹងសម្ភារះវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនថែមទៀត ។ក្រោយឆែកឆេររួចក៍បាននាំខ្លួនជនសង្ស័យរួមទាំវត្ថុតាងមានខាងលើ យកទៅសួរនាំនៅប៉ុស្តិ៍ឈើទាល នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័បានឆ្លើយសារភាពដោយឥតលាក់លៀមថាៈ ចំពោះថ្នាំញៀនម៉ាទឹកកកខាងលើនេះពិតជារបស់ខ្លួនប្រាកដមែន ហើយខ្លួនបានទិញពីមនុស្សស្រីម្នាក់ ឈ្មោះ ស្រីពេជ្រ អាយុប្រហែល២៧ឆ្នាំ នៅម្តុំសំណង់១២ ខណ្ឌ័ទួលគោក រាជធានីភ្នំពេញ តំលៃ៤៥០០០០រៀល (សែសិបប្រាំមុឺនរៀល) ចំនួនមួយកញ្ចប់ធំ រួចយកមករំលែកថែមទៀត ក្រោយសួរនាំរួចកំលាំងសមត្ថកិច្ចបានបញ្ជូនជនសង្សយ័រួមទាំងវត្ថុតាងមកកាន់អធិការដ្ផាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង