ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកណយ ផាណា៖ ទោះបីរំសាយក៏ការហ្វឹកហាត់ នៅតែមាន

92

ភ្នំពេញ៖ក្នុងខណៈដែលរាល់ការប្រមូលផ្ដុំនានានៃកីឡាជម្រើសជាតិទាំងថ្នាល ទាំងឈុតធំត្រូវរំសាយ និង មិនមានការប្រមូល

​ផ្ដុំដោយជាបណ្ដោះអាសន្នដោយសារCovid-19 ក៏ដោយក៏កីឡាកាយសម្ព័ន្ធនៅតែចំណាយពេលហ្វឹកហាត់នៅតាមស្រុកភូមិរបស់ពួកគេ

​ដដែល ។

លោកណយ ផាណាដែលជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រាប់ឲ្យដឹងថាប្រភេទកីឡាកាយសម្ព័ន្ធបើ

​មិនមានការហ្វឹកហាត់តែមួយខែនោះអ្វីៗនឹងស្មើសូន្យតែម្ដង ។ ប្រភេទកីឡានេះត្រូវការកម្លាំង និង ភាពទន់ភ្លន់ដែលភាពទន់ភ្លន់នេះវា

​លំបាកជាងការហ្វឹកហាត់កម្លាំងទៅទៀត ។

លោកទទួលស្គាល់ថាពួកគេគឺទាំងកីឡាករកីឡាការិនីថ្នាលទាំង១២រូបនិងកីឡាករកីឡាការិនីជម្រើសជាតិធំចំនួន១៣រូបត្រូវ

បានរំសាយទៅតាមផ្ទះវិញក៏ពិតមែនតែសហព័ន្ធបានណែនាំពួកគេឲ្យធ្វើការហ្វឹកហាត់នៅតាមផ្ទះរបស់ពួកគេឲ្យបានក្នុងមួយថ្ងៃពី១ម៉ោង

​ទៅមួយម៉ងកន្លះ ឬក៏អាចច្រើនជាងនេះទៅទាមដែលឧិកាសផ្ដ់ឲ្យគេហើយគេអាចធ្វើបាន ។

ជាមួយនឹងការហ្វឹកហាត់នេះសហព័ន្ធនៅបន្តតាមដានពីគុណផលរបស់ពួកគេ ព្រមទាំងតាមដានពីសុខភាពរបស់ពួកគេហើយ

​ប្រសិនបើមានអ្វីប្រែប្រួលពិសេសសុខភាពរបស់ពួកគេសហព័ន្ធនឹងបញ្ជូនគេទៅត្រួតពិនិត្យសុខភាពនៅមន្ទីរពេទ្យភ្លាម ។

សូមបញ្ជាក់ថាកីឡាកាយសម្ព័ន្ធមាន២ប្រភេទគឺកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Gymnastic Aerobic) និង កាយសម្ព័ន្ធអារទីស្ទីក

(GymNastic Artistic)ដែលទាំង២ប្រភេទនេះសុទ្ធតែត្រូវការកម្លាំងនិងភាពទន់ភ្លន់ដូចគ្នា។លោកអគ្គលេខាបន្តថាសហព័ន្ធមិនបានបង្ខិតបង្ខំ

គេឲ្យហាត់នោះទេ គ្រាន់តែឲ្យពួកគេហ្វឹកហាត់ខ្លះៗដើម្បីសុខភាពតែប៉ុណ្ណោះ ៕

 

អត្ថបទដែលជាប់ទាក់ទង