ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌបឹងកេងកង៖ ចុះចែកផ្ទាំងរូបភាព ជូនដល់ប្រជាជនបានយល់ដឹងស្ដីពីការ ការពារមេរោគកូវីដ១៩

82

 

ភ្នំពេញ៖​កាលពីរសៀលថ្ងៃទី២៤​ ​ខែមីនា​ ឆ្នាំ២០២០នេះដោយបានការណែនាំពីសំណាក់លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ក្នុងនោះលោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនាបានដឹកនាំមន្រ្តីសាលាបឹងកេងកងនិងកម្លាំងប្រជាការពារខណ្ឌចុះចែកផ្ទាំងរូបភាពជាច្រើនសន្លឹកឬច្រើនផ្ទាំងជូនដល់បងប្អូនប្រជាជនដើម្បីអោយពួកគាត់បានយល់ដឹងពីវិធីការការពារនៅមេរោគថ្មីកូវីដ១៩និងបានប្រកាសតាមឧគ្ឃោសនៈស័ព្ទនូវសេចក្ដីជូនដំណឹងដោយស្ដីពីការ ការពារនៃការឆ្លងរាលដាល់នូវមេរោគថ្មីកូវីដ១៩ហើយជាពិសេសចំពោះបងប្អូនប្រជាជនដែលពួកគាត់ទើបវិលត្រឡប់មកពីបរទេសវិញនោះដោយសូមអោយពួកគាត់រស់នៅដាច់ដោយឡែកពីគេចំនួន១៤ថ្ងៃផងដែរគឺដេីម្បីជាការចូលរួមបង្ការ​ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ​ ១៩។
លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនាដែលជាតំណាងអោយលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានក៏បានអោយដឹងទៀតថាដោយសូមអោយបងប្អូនប្រជាជនទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងដែលមាន៧សង្កាត់សូមអោយចូលរួមធ្វើអនាម័យជាប្រចាំដោយលាងសម្អាតដៃនឹងសាប៊ូជាប្រចាំអោយបានទៀងទាត់និងពាក់ម៉ាស,ពាក់ស្រោមដៃការពារដើម្បីថែរក្សានូវសុខភាពអោយបានល្អប្រសើរពោលគឺការពារប្រសើរជាជាងព្យាបាលគឺត្រូវតែស្អាតនិងមានអនាម័យជានិច្ចការពារខ្លួនយើងក៏ដូចការពារក្រុមគ្រួសារយើងផងដែរ។ដូចនេះយើងមិនត្រូវមើលរំលងឡើយក្នុងការថែទាំសុខភាពពោលគឺយើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង