ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍កីឡាអាស៊ានចំនួន២ ទំនងជាលុបចោលមួយ

71

ភ្នំពេញ៖ព្រឹត្តិការណ៍កីឡាសិស្ស និស្សិតអាស៊ានចំនួន២នាឆ្នាំ២០២០នេះទំនងជាត្រូវលុបចោលមួយ ឬ ចោលទាំងស្រុងតែ

​ម្ដងដោយសារតែដោយសារតែជម្ងឺផ្លូវដង្ហើមCovid-19 ដែលនៅតែមិនទាន់ស្រាកស្រាននៅឡើយ ។

លោកព្រំ ប៊ុនយីទីប្រឹក្សាក្រសួងអប់រំយុវជន និង កីឡា និងជានាយបេសកកម្មសម្រាប់ព្រឹត្តិការណ៍កីឡាសិស្ស និង សាកល

​វិទ្យាល័យអាស៊ានបានមានប្រសាសន៍ឲ្យដឹងថាសម្រាប់ឆ្នាំ២០២០នេះសម្រាប់ហ្គេមសិស្សគឺមានការប្រកួតកីឡាបឋមសិក្សាអាស៊ីអាគ្នេយ៍

​លើកទី១១ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសហ្វីលីពីន ។

ព្រឹត្តិការណ៍នេះត្រូវបានដាក់កាលបរិច្ឆេទធ្វើនៅខែកក្កដាតែពេលនេះវាកៀកនឹងខែមេសាទៅហើយៗប្រសិនបើជម្ងឺ Covid-19

​នេះនៅមិនទាន់ស្រាកស្រាន្ដទេនោះព្រឹត្តិការណ៍ទំនងជាលុបចោល ។លោកបន្តថាប្រទេសហ្វីលីពីនពេលនេះក៏កំពុងតែច្របូកច្របល់ពី

​ជម្ងឺនេះផង និង ស្ថានភាពសន្តិសុខក៏មិនសូវជាល្អដែរ ។ ហេតុនេះព្រឹត្តិការណ៍នេះទំនងជាលុបចោល ។សូមបញ្ជាក់ថាសម្រាប់ការប្រកួត

​កីឡាបឋមសិក្សានេះកម្ពុជាធ្លាប់ចូលរួមប្រកួតបានចំនួន៣លើកដែរ ។

សម្រាប់ការប្រកួតនៅឆ្នាំនេះដែរគឺការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍(ASEAN University Games)លើកទី១៩ដែល

​ធ្វើនៅប្រទេសថៃ ។

ដំបូងឡើយព្រឹត្តិការណ៍នេះត្រូវធ្វើនៅប្រទេសហ្វីលីពីនតែដោយសារតែមានបញ្ហាខ្លះៗនោះទើបគណៈកម្មការរៀបចំការប្រកួត

​សម្រេចចិត្តផ្ទេរមកប្រកួតនៅប្រទេសថៃវិញ ។

សម្រាប់ព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាននេះនឹងធ្វើឡើងនៅខែវិច្ឆិកានាចុងឆ្នាំនេះ ។រយៈពេលនៅវែងឆ្ងាយហេតុនេះ

​ព្រឹត្តិការណ៍ប្រហែលជាមិនលុបចោលនោះទេ ។ ពេលនេះអ្វីដែលកម្ពុជាត្រូវធ្វើនោះគឺពិចារណាឲ្យអត្តពលិកបានហ្វឹកហាត់តែអ្វីៗត្រូវ

​ស្វែងរកគំនិតរួមមួយដើម្បីផ្ដល់ឧិកាសឲ្យអត្តពលិកបានវិលមកកាន់ទីលានហ្វឹកហាត់វិញ ៕

 

អត្ថបទដែលជាប់ទាក់ទង