ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យកសណ្ឋាគារ ផ្ទះសំណាក់ ដែលផ្អាកធ្វើអាជីវកម្ម ដើម្បីត្រៀមទទួលព្យាបាល អ្នកជំងឺ Covid19

126

ភ្នំពេញ៖
ក្រសួងទេសចរណ៍ នៅថ្ងៃទី 24 ខែមីនា បានចេញសេចក្តីណែនាំ ស្តីពីការត្រៀមបម្រុងទុក សណ្ឋាគារ ផ្ទះសំណាក់ ដែលផ្អាកធ្វើអាជីវកម្ម ដើម្បីត្រៀមទទួលព្យាបាល អ្នកជំងឺ Covid19។

ការចេញចេញសេចក្តីណែនាំនេះ យោងតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី 23 ខែមីនាឆ្នាំ 2020 ស្ដីពីការត្រៀមបម្រុងទីកន្លែង ទុកសម្រាប់ព្យាបាលអ្នកជំងឺកវីដ១៩ ក្រសួងទេសចរណ៍ស្នើ ដល់មន្ទីរទេសចរណ៍រាជធានីខេត្តសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានីខេត្ត មន្ទីរសុខាភិបាលរាជធានីខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងម្ចាស់អាជីវកម្មសណ្ឋាគារផ្ទះសំណាក់ ដើម្បីពិនិត្យលទ្ធភាព ក្នុងការរៀបចំសណ្ឋាគារឬផ្ទះសំណាក់មួយចំនួនដែលបានផ្អាកឬបិទអាជីវកម្ម ធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង