ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃដាក់ប្រទេសក្នុងគ្រាអាសន្ន នៅពាក់កណ្ដាលយប់ថ្ងៃ២៥មីនា២០២០នេះតទៅ

63

ប្រទេសថៃ- ថៃដាក់ប្រទេសក្នុងគ្រាអាសន្ន នៅពាក់កណ្ដាលយប់ថ្ងៃ២៥មីនា២០២០នេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសCOVID-19។ បើតាមបណ្តាញផ្សព្វផ្សាយពីប្រទេសថៃបញ្ជាក់ថា ច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្ននឹងត្រូវចូលជាធរមាននៅពាក់កណ្តាលអាធ្រាតថ្ងៃពុធនេះរហូតទៅដល់ថ្ងៃទី៣០ខែមេសា២០២០។
ច្បាប់នេះបានហាមមិនឲ្យជនបរទេសទាំងឡាយចូលក្នុងប្រទេសថៃជាដាច់ខាតលើកលែងតែអ្នក បើកបរកប៉ាល់ អ្នកការទូត អ្នកបើកបររថយន្ត អ្នកបើកបរ យន្តហោះ និងអ្នកដទៃទៀតដែលត្រូវបានទទួលការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចារ។ ជាមួយគ្នានេះក៏មានការហាមចំពោះក្មេងអាយុក្រោម៥ឆ្នាំ និងមនុស្សចាស់អាយុលើសពី៧០ឆ្នាំ គឺមិនអនុញ្ញាតឲ្យចេញក្រៅផ្ទះបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង