ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពហុកីឡដ្ឋានមរតកតេជោ នៅតែបន្តការសាងសង់ ដោយមិនផ្អាកឡើយ

70

ភ្នំពេញ៖ពហុកីឡដ្ឋានមរតកតេជោដែលជាអំណួតរបស់កម្ពុជានាសតវត្សទី២១និងជាកន្លែងត្រៀមដើម្បី

​បង្កើតប្រវត្តិសាស្រ្តនៃការធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នោះនៅតែបន្តការសាងសង់ដោយមិនមាន

​ផោ្អាកដោយសារជម្ងឺផ្លូវដង្ហើម Covid-19 ឡើយ ។

កីឡដ្ឋានធំ(Main Stadium)ដែលជាកន្លែងសម្រាប់ធ្វើពិធីបិទ និង បើកការប្រកួតកីឡាស៊ូហ្គេមឆ្នាំ២០២៣

​នៅតែបន្តសកម្មភាពធ្វើដោយមិនមានផ្អាកឡើយ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នកីឡដ្ឋានធំដ៏ធំស្កឹមស្កៃខាងលើកំពុងតែបន្តពន្លឿនការសាងសង់ធម្មតាពិសេសការដំឡើងគ្រឿងដង្គុំសំខាន់ៗ ក៏ជិតហើយដែរ។ តាមការប៉ាន់ស្មាននៅសល់ប្រហែល ២០% ទៅ ៣០% ទៀត កីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ នឹងរួចរាល់ស្ថាពរ នៅដំណាច់ឆ្នាំ២០២០។

ចំពោះស្ថានភាពបច្ចុប្បន្នទោះមានការរាតត្បាតពីវីរុសCovid-19ក៏ពិតមែនតែមិនប៉ះ

ពាល់ដំណើការសាងសង់នោះទេ ព្រោះក្រុមហ៊ុនសាងសង់ មានវិធានការណ៍ចំនួន ដើម្បីបង្ការ និងទប់ស្កាត់វីរុសដ៏កាចសាហាវនេះជាក់ស្ដែងវិស្វករនិងកម្មករទាំងខ្មែរនិងចិនមិនត្រូវបានអនុញ្ញាតឲ្យចេញ-ចូល ក្រៅពីបរិវេណកន្លែងធ្វើការនោះទេ។ ពាក់ព័ន្ធហិរញ្ញវត្ថុក៏គ្មានបញ្ហាក្ដី

បារម្ភដែរ ព្រោះគម្រោងនេះ មានទុនស្រាប់ ដើម្បីចំណាយ។

សូមបញ្ជាក់ថាកីឡដ្ឋានធំនៃពហុកីឡាដ្ឋានជាតិមរតកតេជោគឺជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋបាលនៃសាធារណៈរដ្ឋប្រជាមានិតចិននេះដោយគ្រោងចំណាយថវិកាសរុបប្រមាណ ១៦០លានដុល្លារ ។ កីឡដ្ឋាននេះ សាងសង់លើផ្ទៃដី ១៦.២២ ហិកតា នាសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

កីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនាបានជាង៦ម៉ឺននាក់ហើយមានលក្ខណៈពិសេសជាច្រើនហើយអាចជម្លៀសអ្នកទស្សនាទាំងអស់ក្នុងពេលត្រឹម៧នាទីប៉ុណ្ណោះពេលមានអាសន្ន៕

 

អត្ថបទដែលជាប់ទាក់ទង