ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍បាល់ទាត់អាស៊ាន មួយចំនួនត្រូវផ្អាក និង ខ្លះនៅបន្ត

71

 

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ដែលគេហៅថាAFF (ASEAN Football Federation)ដែល

មានទីតាំងនៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីនោះបានសម្រេចផ្លាស់ប្ដូរពេលវេលាប្រកួតមួយចំនួនដោយសារតែការរាតត្បាតនៃមេរោគកូវីដ-១៩ ។

នេះបើតាមសេចក្ដីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់មួយនេះ ។តាមរយៈសេចក្ដីប្រកាស

នេះបានឲ្យដឹងថាព្រឹត្តិការណ៍ប្រកួតចំនួន៤នឹងត្រូវពន្យារទៅឆ្នាំក្រោយៗទៀត ។ព្រឹត្តិការណ៍បាល់ទាត់ស្ដ្រីអាស៊ី

អាគ្នេយ៍(AFF Women’s Championship)ដែលគ្រោងធ្វើនៅប្រទេសហ្វីលីពីននាខែឧសភាត្រូវបានពន្យារ ។

ជាមួយគ្នានេះ ព្រឹត្តិការណ៍យុវជន និងយុវនារី ៣ទៀតដែលត្រូវផ្លាស់ប្តូរផងដែរនោះ គឺការប្រកួតពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៨ឆ្នាំ, ពានយុវជនអាយុក្រោម ១៦ឆ្នាំ និងពានយុវជនអាយុក្រោម ១៩ឆ្នាំ (AFF U18 Women’s Championship, AFF U16 Boys Championship និង AFF U19 Boys Championship) ដែលគ្រោងធ្វើនៅប្រទេសឥណ្ឌូនេស៊ី ៣កម្មវិធី ក្នុងខែមិថុនា ខែកក្កដា និងសីហា បន្តបន្ទាប់គ្នា។

ដោយឡែកចំពោះព្រឹត្តិការណ៍ចំនួន៤ផ្សេងទៀតរបស់សហព័ន្ធបាល់ទាត់អាស៊ីអា

គ្នេយ៍នឹងបន្តប្រព្រឹត្តទៅតាមការគ្រោងទុកគឺរួមមានការប្រកួតពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៥ឆ្នាំ (AFF U15 Girls ’Championship) នៅឥណ្ឌូនេស៊ី នាខែកញ្ញានេះ រួមជាមួយព្រឹត្តិការណ៍បាល់ទាត់ក្នុងសាល, ក្លឹបបាល់ទាត់ក្នុងសាល និងបាល់ទាត់លើឆ្នេរខ្សាច់ (AFF Futsal Championship, AFF Futsal Club Championship, AFF Beach Football Championship) ដែលធ្វើនៅប្រទេសថៃ នាចុងឆ្នាំនេះ។

ចំពោះពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Championship ឬនិយមហៅថា AFF Suzuki Cup) នឹងរក្សានៅដដែល ដែលតាមការគ្រោងទុកគឺចាប់ផ្ដើមនៅខែវិច្ឆិកា ឆ្នាំនេះ។

ទន្ទឹមនឹងនេះដែរការប្រកួតពានរង្វាន់ក្លឹបបាល់ទាត់អាស៊ីអាគ្នេយ៍ (Asean Club Championships – ACC) ដែលរំពឹងទុកថានឹងចាប់ផ្តើមលើកដំបូងនៅឆ្នាំនេះ ត្រូវបានលើកទៅរៀបចំនៅឆ្នាំ២០២១ វិញ ខណៈមូលហេតុគឺដោយសារតែ ពានរង្វាន់នេះត្រូវចំណាយរយៈពេលប្រកួតជាង ៥ខែ ប៉ុន្តែជាមួយនឹងលក្ខខណ្ឌនៅពេលនេះ ហើយការកែប្រែកម្មវិធីប្រកួតលីគតាមបណ្ដាប្រទេសក្នុងតំបន់ទាំង១១ និងពានរង្វាន់របស់ AFCមិនទាន់បានសម្រេចពេលវេលាច្បាស់លាស់នៅឡើយដើម្បីបញ្ចប់ការប្រកួតជើងឯកប្រចាំឆ្នាំ ផងដែរនោះ ក៏ជាកត្តាផងដែរ។

វីរុស COVID-19 ដែលបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ប្រទេសចិន បាននាំឲ្យការប្រកួតបាល់ទាត់ស្ទើរជុំវិញពិភពលោកបានសម្រេចផ្អាក ក៏ដូចជាពន្យាពេលជាបន្តបន្ទាប់ ដើម្បីបង្ការការរីករាលដាលនៃវីរុសនេះ​៕

អត្ថបទដែលជាប់ទាក់ទង