ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកង! ចុះផ្សព្វផ្សាយ​ពីវិធីការពារ បង្កាទប់ស្កាត់មេរោគកូវីដ១៩ ដល់បងប្អូនអាជីវករផ្សារនិងអតិថីជនពេលចេញ ចូលទិញទំនិញក្នុងផ្សារ 

722

​ភ្នំពេញ​៖​កាលពី​ព្រឹកថ្ងៃទី២៦ខែមីនា ឆ្នាំ​២០២០ នេះលោកឯក និមល ប្រធានផ្សារបឹងកេងកង ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញនិងសហការីបានចុះធ្វើការផ្សព្វផ្សាយពីវិធីបង្ការដោយទប់ស្កាត់ការពារមេរោគកូវីដ១៩ដើម្បី​អោយបងប្អូនអាជីវករនិងអតិថិជនពេលពួកគាត់ចេញចូលមកកាន់ទីផ្សារបឹងកេងកងក្នុងការទិញទំនិញនិងបន្លែបង្កាត្រីសាច់គ្រប់មុខនិងពិសាអាហា,ភេសជ្ជៈ,នៅផ្សារអោយពួកគាត់បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតគ្រប់ៗគ្នាពីវីធានការ ការពារមេរោគកូវីដ១៩នេះនិងក៏បានធ្វើការផ្សព្វផ្សាយនូវសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលពីរបៀបការពារមេរោគកូវីដ១៩ដោយវាស់កំដៅ,បាញ់អាកុលលាងសម្អាតដៃ,ពាក់ម៉ាស់ការពារនិងពាក់ស្រោមដៃផងដែរពោលគឺរស់នៅស្អាត ហូបស្អាត កន្លែងបម្រើការងារត្រូវតែស្អាតជានិច្ចផងដែរដោយមិនត្រូវធ្វេសប្រហែសឡើយ។
​ ខណៈពេលចុះផ្សព្វផ្សាយពីវិធីការពារមេរោគកូវីដ១៩នាពេលព្រឹកមិញនេះលោកឯក និមល ប្រធានផ្សារបឹងកេងកងខណ្ឌបឹងកេងកងក៏បានមានមតិលើកឡើងដោយក្បោះក្បាយថាដើម្បី​បង្ការ​ទប់ស្កាត់ ដោយការពារនៃការរីក​រាលដាល​ជម្ងឺកូវីដ១៩និង​មាន​សារ​អប់រំ​ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់​ការពារនៃការរីក​រាលដាល​ជម្ងឺកូវីដ១៩។ដូចតទៅ៖
១៖ អ្នក​មកពី​បរទេស​សូម​អោយរស់នៅដាច់ឆ្ងាយពីគេរយះពេល១៤ថ្ងៃដើម្បី​ការពារ​នៃការឆ្លង​ជម្ងឺកូវីដ១៩ ចាប់ពី​ថ្ងៃ​ចូលមក​ប្រទេស​កម្ពុជា​វិញ​។​២៖ ប្រសិនបើ​លោកអ្នក មាន​រោគសញ្ញា​យ៉ាងតិច​មួយ ក្នុងចំណោម​សញ្ញា​ដូចជា​៖ គ្រុនក្តៅ​យ៉ាងតិច​៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺបំពង់ក ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​មកពី​ប្រទេស​ផ្សេងទៀត នោះក្រៅពី​កម្ពុជា សូម​ទាក់ទង​លេខ​ទូរស័ព្ទ ១១៥​ជាបន្ទាន់​។​៣៖ ប្រសិនបើ​លោកអ្នក​បាន​ប៉ះពាល់ ឬ​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​អ្នកជម្ងឺកូ​វីដ​១៩ ដែល​បញ្ជាក់​ពី​មន្ទីរពិសោធន៍​ថា​វិជ្ជមាន សូម​ទាក់ទង​ទូរស័ព្ទ​លេខ ១១៥ ជាបន្ទាន់ ដើម្បី​ទទួល​ការពិគ្រោះ​យោបល់​ថែទាំ​សុខភាព​របស់លោកអ្នកផងដែរពោលគឺយើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខភិបាល៕

អត្ថបទដែលជាប់ទាក់ទង