ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ចំការមន​! ទទួលបាន​បទបញ្ជា​ភ្លាម ចុះ​បិទ​អាជីវកម្ម​បៀរ​ហ្កា​ឌិន ភ្លាម​នា​យប់មិញ​

95

​ភ្នំពេញ​៖​លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែ​មិនា​នេះ​ថា​ដោយ​កាលពី​យប់មិញ​នេះ​ពោលគឺ​នៅ​យប់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០​នេះ​ដោយ​យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សេចក្ដីជូនដំណឹង​លេខ ១៥២ សជណ​.​អរ​ហ ចុះ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ ២០២០ របស់​ក្រសួងទេសចរណ៍ ស្ដីពី​ការបិទ​អាជីវកម្ម​បៀរ​ហ្កា​ឌិន នៅ​ទូទាំងប្រទេស ជា​បណ្ដោះអាសន្ន​។ ក្នុងនោះ​
​រដ្ឋបាល​ខណ្ឌចំការមន​ដែល ដឹកនាំ​ការងារ​នេះ​ដោយ​លោក អាំង សិរី​ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន​និង​ជា តំណាង​លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន បាន​ចុះ​ត្រួតពិនិត្យ និង​ធ្វេ​ី​កំណត់ហេតុ​ផ្អាក​អាជីវកម្ម​បៀរ​ហ្កា​ឌិន​នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​
​ជាក់ស្ដែង​៖១-​សង្កាត់​ទន្លេបាសាក់​៖ គ្មាន​
២-​សង្កាត់​ទួល​ទំពូង​ទី​១៖ មាន ០១​ទីតាំង​បាន​ធ្វេ​ី​កំណត់ហេតុ​ណែនាំ​អោយ​ផ្អាក​អាជីវកម្ម​(​អាណាចក្រ​ព្រិល​)
៣-​សង្កាត់​ទួល​ទំពូង​ទី​២៖ មាន​០១​ទីតាំង បាន​បិទ​
៤-​សង្កាត់​បឹងត្របែក​៖ មាន ០៧​ទីតាំង (​បាន​ធ្វេ​ី​កំណត់ហេតុ​ណែនាំ​អោយ​ផ្អាក​អាជីវកម្ម ឆៀ​រ ស៊ី​ធី​) ក្រៅពី​នឹង​បាន​បិទ​ហេ​ី​យ​
៥-​សង្កាត់​ផ្សា​េ​ដេ​ី​ម​ថ្កូវ​៖ ០៣ ទីតាំង (​បាន​ធ្វេ​ី​កំណត់ហេតុ​ណែនាំ​អោយ​ផ្អាក​អាជីវកម្ម​ចំនួន ០១​ទីតាំង យីហោ ដាវី សាច់​អាំង​១៦៨) ទីតាំង​ផ្សេងទៀត​បាន​បិទ​អស់​ហេ​ី​យ​៕​

អត្ថបទដែលជាប់ទាក់ទង