ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេស៥នៅលើពិភពលោករងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារការឆ្លងរាលដាល នៃវីរុស

77

ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ប្រទេស៥នៅលើពិភពលោក គឺមានប្រទេសចិន អ៉ីតាលី អាមេរិក អេស្ប៉ាញ
និងអាល្លឺម៉ង់ គឺជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារការឆ្លងរាលដាល នៃវីរុស Covid-19 ។

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសចិនមានមនុស្សឆ្លងចំនួន ៨១,២៨៥នាក់ និងស្លាប់ ៣,២៨៧នាក់
ប្រទេសអ៉ីតាលីមានមនុស្សឆ្លងចំនួន ៧៤,៣៨៦នាក់ និងស្លាប់ចំនួន ៧,៥០៣នាក់ សហរដ្ឋអាមេរិកមានមនុស្សឆ្លងចំនួន ៦៨,២០៣នាក់
និងស្លាប់ ១,០២៧នាក់ ប្រទេសអេស្បាញមានមនុស្សឆ្លងចំនួន ៤៩,៥១៥នាក់ និងស្លាប់ចំនួន ៣,៦៤៧នាក់
និងប្រទេសអាល្លឺម៉ង់មានមនុស្សឆ្លងចំនួន ៣៧,៣២៣នាក់ និងស្លាប់ចំនួន ២០៦នាក់។

សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃព្រហស្បតិ៍ដដែលនេះ កំណើនមនុស្សឆ្លងវីរុស Covid-19 នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន
៤៧១,០៣៥នាក់ហើយ ហើយកំណើននៃចំនួនមនុស្សស្លាប់ ក៏បានកើនឡើងដល់ ២១,២៨៣នាក់ដែរ
ខណៈដែលចំនួនមនុស្សជាសះស្បើយពីវីរុសនេះ ក៏បានកើនឡើងខ្ពស់ដែរ គឺដល់ចំនួន ១១៤,២១៨នាក់៕

អត្ថបទដែលជាប់ទាក់ទង