ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់កិច្ចការ ប្រកួតប្រជែង និង បង្ក្រាបការក្លែង បន្លំ បានចុះបង្ក្រាបទីតាំងលក់អាកុល ខុស ច្បាប់២កន្លែង ដែលកំពុងចរាចរលើទីផ្សារ

62

 

(ភ្នំពេញ) ៖ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន
ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានចុះប្រតិបត្តិការឆែក ឆេរ ទីតាំងលក់អាកុលចំនួន២ទីតាំង នៅម្តុំផ្សារអូឡាំពិក សង្កាត់អូរឡាំពិចនិងនិងហាងលក់ធារុណ លក់កំព្យូទ័របង់រំលស់ ខណ្ឌបឹង កេងកង ដោយរកឃើញថា គ្មានច្បាប់អនុញ្ញាត និង ក្លែងក្លាយ លក់ក្នុងតម្លៃថ្លៃជូនដល់ប្រជាពលរដ្ឋ ឆ្លៀតឱកាសដែលវីរុស កូវីត១៩ (COVID19)កំពុងរីករាលដាល ។

ការចុះប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីជំនាញ បាននាំយកនូវអាកុលមួយចំនួន មកធ្វេីការពិសោធន៍ និងបានធ្វេីការណែនាំ ឲ្យម្ចាស់ទីតាំងចូលរួមសហការ ជាមួយមន្ត្រីជំនាញ តាមរយៈការលក់នៅផលិតផលដែ លមានគុណភាព និងមានយីហោច្បាស់លា ស់ ជាមួយនិងការរក្សាតម្លៃអោយបានសមរ ម្យ ដេីម្បីជាការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ នូវវីរុសកូវីដ ដែលកំពុងរីករាលដាលនៅកម្ពុជា ។

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាប់ការក្លែងបន្លំសាខារាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងប្រតិបត្កិការក្រុមការ ងាររបស់លោក បានធ្វើការឆែកឆេរ និងត្រួតពិនិត្យទីតាំងចំនួន២កន្លែងនៅជុំវិញផ្សារអូឡាំពិក បានដកហូត អាលកុល សម្រាប់លាងដៃ និង ប្រដាប់លាងខ្លួនចំនួន ២៤០លីត្រ និងសួរនាំម្ចាស់នោះថាទិញពីហាងលក់ធារុណ លក់កំព្យូទ័របង់រំលស់នៅរសៀលថ្ងៃខែដដែលនិងក៏កម្លាំងជំនាញដោយមានការដឹកនាំលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចុះមកពិនិត្យមានចំនួន២ប្រភេទប្រភេទទី១អាកុលនិងទឹកបាញ់ខ្លួនកំចាត់មេរោគហើយក៏មានរថយន្តមន្ទីរពិសោធន៍ ចល័តពិនិត្យជាក់ស្ដែងតែម្ដងដើម្បីអោយដឹងថាមានផលប៉ះពាល់សុខភាពប្រជាពលរដ្ឋដឺរឬទេដោយមានគេទិញពីហាងនិងគឺក្លែងក្លាយ ។ទន្ទឹងនិងពិនិត្យរួចក៏លទ្ធផលចេញថាទីតាំងលក់ធារុណ លក់កំព្យូទ័រនៅផ្លូវ១៤៣កែង៣២០សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកងមិនក្លែងក្លាយទេក៏ប៉ុន្តែក៏មិមអោយលក់ឬចែកចាយបន្តដែរដោយសារការទិញយកមកចែកចាយគ្មានប្រភពច្បាស់លាស់នៅឡើយនិងបិទចរាចរណ៍មិនអោយលក់បន្តជាដាច់ខាត ។

មន្ត្រីជំនាញ ក៏បានសំណូមពរ ដល់អាជីវករលក់អាកុល សម្រាប់លាងសំអាតដៃ សូមមេត្តាកុំលក់មានតម្លៃ ហួសប្រមាណ ហើយ ក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមកុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាក សញ្ញា និងមិនមានការបញ្ជាក់ ពីប្រភពច្បាស់ លាស់ ដើម្បីប្រើប្រាស់សម្រាប់ការលាង សម្អាត កំចាត់មេរោគ ឬបង្ការវីរុស Covid-19 ៕

អត្ថបទដែលជាប់ទាក់ទង