ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យសាលារាជធានីច្រានចោលថា គ្មានអ្នកស្លាប់និងឆ្លងជំងឺកូវី១៩នៅផ្សារជម្ពូរវ័ន្តទេ

79

 

ភ្នំពេញ៖នៅយប់២៦មីនា ក្រោយពីមានអ្នកបំផុសព័ត៌មានក្លែងក្លាយទៀតហើយ លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានច្រានចោលទាំងស្រុងនូវសារជាសំឡេង ចរចាមរ៉ាមថា នៅផ្សារជម្ពូវ័នមានករណីអ្នកលក់ទូរស័ព្ទម្នាក់ស្លាប់ដោយជំងឺកូវិដ១៩ និងមានអ្នកឆ្លង៥នាក់ទៀត ហើយផ្សារបិទទាំងស្រុង នេះគឺជាព័ត៌មានមិនពិត មិនមានករណីបែបនេះទេ ហើយផ្សារនៅបើកលក់ជាធម្មតា។
សូមបងប្អូនកុំជឿលើប្រព័ន្ធផ្សព្វផ្សាយណាដែលមិនមានអង្គភាព ច្បាស់លាស់។
អ្នកនាំពាក្យបញ្ជាក់ទៀតថា អាជ្ញាធររាជធានីបាននឹងចាត់វិធានការស្រាវជ្រាវតាមរកជនល្មើសមកផ្តន្ទាទោសទៅតាមច្បាប់។
ចំណែកអភិបាលខណ្ឌពោធិសែនជ័យប្រកាសជូនរង្វាន់អ្នករកម្ចាស់សម្លេងបំពុលនិងក្លែងក្លាយព័ត៌មានខាងលើទៀតផង៕

អត្ថបទដែលជាប់ទាក់ទង