ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំយកថវិកាទៅជួយកីឡាករប៉េតង់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍

75

 

 

ភ្នំពេញ៖លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាតំណាងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំមន្រ្តីចុះសួសុខទុក្ខកីឡាករប៉េតង់ម្ចាស់មេដាយមាសអាស៊ី២០១៩ កុយ សុភ័ក្រ្តា បានជួបគ្រោះថ្នាក់ចរាចរណ៍វេលាម៉ោង១ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

ពេលនេះកីឡាករ កុយ សុភ័ក្រ្តា កំពុងសម្រាកព្យាបាលក្នុងអាគារវះកាត់ប្រព័ន្ធប្រសាទនៃមន្ទីពេទ្យព្រះកេតុមាលា ។លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានពាំនាំយកនូវថវិការបស់អគ្គនាយកដ្ឋានកីឡាចំនួន៥០០,០០០រៀលជូនដល់គ្រួសារជនរងគ្រោះ ដើម្បីជួយសម្រួលក្នុងការព្យាបាល។

លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃបានពាំនាំថវិការឧបត្ថម្ភដល់កីឡាករប៉េតង់ដែលបាន

ជួបគ្រោះថ្នាក់ចរាចរណ៍ចំនួនទឹកប្រាក់១លានរៀលដល់កីឡាករកុយ សុភក្រ្តាដែរ។កីឡាករកុយ សុភក្រ្តាធ្លាប់ជាកីឡាករឆ្នើមទទួលបាន

មេដាយមាសអាស៊ីនៅប្រទេសថៃ ឆ្នាំ២០១៧ មេដាយប្រាក់អាស៊ី នៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៨ និងមេដាយមាសអាស៊ីនៅវៀតណាម ឆ្នាំ២០១៩។

អតីតកីឡាករប៉េតង់ជម្រើសជាតិមួយរូបគឺ លោក ឌី សុបញ្ញា ដែលជាឱពុកបង្កើត និងក្រុមគ្រួសាររបស់កីឡាករ កុយ សុភ័ក្ដ្រា ជម្រើសជាតិយុវជនថ្នាលប៉ូល និងប៉េតង់កម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា តំណាងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក ជា ប៊ុនហេង បានមកសួរសុខទុក្ខឧបត្ថម្ហថវិកាមួយចំនួនដល់កូនប្រុសរបស់ខ្ញុំដែលបានជួបគ្រោះថ្នាក់ចរាចរ ប៉ះពាល់លលាដ៍ក្បាល ត្រូវបានវះកាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា៕

 

អត្ថបទដែលជាប់ទាក់ទង