ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រួតពិនិត្យម៉ាសនិងទឹកអាកុល ដែលកំពុងចរាចរលើ ទីផ្សារគ្មានគុណភាពនិងលក់ក្នុងតម្លៃថ្លៃ

59

រាជធានីភ្នំពេញ៖មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំបើកយុទ្ធនាការទ្រង់ទ្រាយធំត្រួតពិនិត្យម៉ាសនិងទឹកអាកុលដែលកំពុងចរាចរលើទីផ្សារគ្មានគុណភាពនិងលក់ក្នុងតម្លៃថ្លៃ។

តបតាមការណែនាំរបស់ឯកឧត្តមប៉ានសូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក៏ដូចជាលោកផានអូនអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាប់ការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្មនៅថ្ងៃព្រហស្បតិ៍៣កើតខែចេត្រឆ្នាំកុរឯកស័ក.២៥៦៣ត្រូវនឹងថ្ងៃទី២៦ខែមីនាឆ្នាំ២០២០នេះបានចាត់ឳ្យមន្រ្តីរបស់ខ្លួនដោយមានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មបាននាំរថយន្តពិសោធន៍ចល័តចំនួន២គ្រឿងចុះប្រតិបត្តិការឆែកឆេរនៅតាមឱសថស្ថាននានារួមមាននៅម្តុំផ្សារអូឡាំពិកផ្សាទំនើបម៉ាក្រូនិងផ្សារទំនើបអ៊ីអនសែនសុខក្នុងរាជធានីភ្នំពេញដើម្បីស្វែករកនូវផលិតផលម៉ាសនិងអាកុលសម្រាប់លាងសំអាតដៃដែលគ្មានគុណភាពនិងលក់ក្នុងតម្លៃថ្លៃជូនដល់ប្រជាពលរដ្ឋឆ្លៀតឱកាសដែលវីរុសកូវីត១៩(COVIT-19) កំពុងរីករាលដាល។

ក្នុងសកម្មភាពនេះដែរមន្រ្តីជំនាញបានធ្វើការឆែកឆេរនិងត្រួតពិនិត្យនៅបណ្តាឱសថស្ថានជាច្រើនកន្លែងនៅជុំវិញផ្សារអូឡាំពិកនិងបានដកហូតមេតាណុលចំនួន២៤៤.៨លីត្រ។បន្ទាប់មកមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាប់ការក្លែងបន្លំបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកនិងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គប្បីទិញរបស់របរជាពិសេសអាកុលនិងជែលលាងដៃនេះឲ្យមានស្លាក់សញ្ញាសម្គាល់ត្រឹមត្រូវនិងមានប្រភពច្បាស់លាស់ដើម្បីចៀសវាងរបស់ក្លែងក្លាយនិងគ្មានគុណភាពដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពរបស់យើងពេលប្រើប្រាស់នោះ។

ក្នុងឳកាសនោះដែរមន្រ្ទីជំនាញបានសំណូមពរដល់អាជីវករលក់ផលិតផលម៉ាសនិងអាកុលសម្រាប់លាងសំអាតដៃសូមមេត្តាកុំលក់មានតម្លៃហួសប្រមាណហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំទិញផលិតផលអាល់កុលណាដែលគ្មានស្លាកសញ្ញានិងមិនមានការបញ្ជាក់ពីប្រភពច្បាស់លាស់ដើម្បីប្រើប្រាស់សម្រាប់ការលាងសម្អាតកំចាត់មេរោគឬបង្ការវីរុសCovid-19

អត្ថបទដែលជាប់ទាក់ទង