ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋានជីកដាក់លូបន្ថែមចំនួន ២ទីតាំងថ្មី នៅសង្កាត់វត្តភ្នំ ជា គម្រោងការពារទឹកជំនន់ជំហានទី៤ របស់អង្គការ JICA

88
ភ្នំពេញ៖ គម្រោងការពារទឹកជំនន់ជំហានទី៤ របស់អង្គការ JICA កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២០នេះ បានបើកការដ្ឋានជីកដាក់លូបន្ថែមចំនួន២ទីតាំងថ្មី នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅតំបន់ខាងជើងរមណីយដ្ឋានវត្តភ្នំ។
  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា៖
ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅតំបន់ខាងជើងរមណីយដ្ឋានវត្តភ្នំ កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២០នេះ គម្រោងការពារទឹកជំនន់ជំហានទី៤ របស់អង្គការ JICA បានបើកការដ្ឋានជីកដាក់លូបន្ថែមចំនួន២ទីតាំងថ្មី នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
   ការដ្ឋានជីកដាក់លូបន្ថែមចំនួន២ទីតាំងថ្មីនេះរួមមាន៖
ទី១ ការដាក់បំពង់លូផ្លូវលេខ៩២ភ្ជាប់ទៅផ្លូវលេខ៤៧ ទំហំមុខកាត់២ម៉ែត្រ ប្រវែង៣៦ម៉ែត្រ និងទី២ ការដាក់បំពង់លូនៅផ្លូវលេខ៨៨ ភ្ជាប់ពីផ្លូវលេខ៤៧ ដល់មហាវិថីព្រះស៊ីសុវត្ថិ មុខកាត់ទំហំ២,៣ម៉ែត្រ ប្រវែង២២៧ម៉ែត្រ។ ប៉ុន្តែ ដោយសារទីតាំងនេះមានលក្ខណៈតូចចង្អៀត មិនអាចប្រើគ្រឿងចក្រធំៗជីកដាក់លូបាន ទើបក្រុមការងារបានសម្រេចប្រើបច្ចេកវិទ្យាថ្មី ខួងរុញដាក់លូ( Blade Jacking ) ។
  គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA  គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង .២គីឡូម៉ែត្រ។ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង .៤គីឡូម៉ែត្រ។ សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC

តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់។ ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕

 

អត្ថបទដែលជាប់ទាក់ទង