ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំក្រុមប្រឹក្សាខណ្ឌចំការមនថ្ងៃនេះ លើកយករបៀបវរៈចំនួន៣មកពិភាក្សានិងអនុម័ត

161

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៧​ ខែមីនា ឆ្នាំ ២០២០នេះរដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ១០​ របស់ក្រុមប្រឹក្សាខណ្ឌចំការមន ។
កិច្ចប្រជុំនេះដោយមានការចូលរួមពីសំណាក់លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និង លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមនព្រមទាំងមានការចូលរួមស្ដាប់ដោយសមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ យោធាភូមិភាគពិសេសខណ្ឌ ប្រធានការិយាល័យ​ទាំង១១ ចៅសង្កាត់ទាំង ០៥ និងមន្ត្រីពាក់ព័ន្ធផ្សេងៗជាច្រើនរូបទៀតផងដែរ។
មន្រ្តីសាលាខណ្ឌចំការមនបានអោយដឹងថាកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខណ្ឌចំការមន លើកទី១០នាថ្ងៃនេះដោយមានរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ០៩​ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅអនុវត្តការងារត្រីមាសទី២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។
៣-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រី បុគ្គលិករដ្ឋបាលខណ្ឌចំការមន៕

អត្ថបទដែលជាប់ទាក់ទង