ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ចាប់ខ្លួន​នារី​ម្នាក់ បើក​អាជីវកម្ម​អន​ឡាញផ្សព្វផ្សាយ​លក់​ថ្នាំ Chloramine B អាច​សម្លាប់​មេរោគ​វីរុស កូ​រ៉ូ​ណា

5

 

​ភ្នំពេញ​៖ នារី​ស្រស់ស្អាត​ម្នាក់ បើក​អាជីវកម្ម​អន​ឡាញ ពាក់ព័ន្ធ​ករណី ផ្សព្វផ្សាយ​លក់​ថ្នាំ​ដែល​គ្មាន​បញ្ជិកា និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល ត្រូវបាន កម្លាំង​នគរបាល​នៃ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កោះអញ្ជើញ​មក​សាកសួរ​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ទំនប់ទឹក​។ ម្ចាស់​គណនី​ឈ្មោះ Eva Cambodia បាន​ផ្សព្វផ្សាយ​លក់ Chloramine B ថា​ជា​ថ្នាំ​សម្លាប់​មេរោគ កូ​រ៉ូ​ណា វីរុស​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​និ​៣០​នាទី កម្លាំង​នៃ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​អធិការដ្ឋាន​បឹង​កេងកង ដោយមាន​ការអនុញ្ញាត ពី​អយ្យការ​អម​សាលា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ឈ្មោះ កង សម្បត្តិ​នី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​លេខ​១២៨ ផ្លូវ​៤៣០ ក្រុមទី​០២ ភូមិ​១ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​មុខរបរ អាជីវកម្ម​អន​ឡាញ ពាក់ព័ន្ធ​ករណី ផ្សព្វផ្សាយ​លក់​ថ្នាំ​ដែល​គ្មាន​បញ្ជិកា និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ទំនប់ទឹក​។​

​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ឈ្មោះ កង សម្បត្តិ​នី បាន​ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Eva Cambodia ដើម្បី​បង្ហោះ​លក់​ថ្នាំ Chloramine B ជា​សាធារណៈ នៅក្នុង​បណ្ដា​យ​សង្គម​ហ្វេ​ស​ប៊ុ​ក ប៉ុន្ដែ ឈ្មោះ កង សម្បត្តិ​នី មិន​ទបាន​បញ្ជា​ទិញ​ពី​បរទេស​មក​នោះទេ ដោយសារ ខ្លួន​មិនទាន់​ស្នើសុំ​សិទ្ធិ​ពី​ក្រសួងសុខាភិបាល ហើយក៏​មិនទាន់មាន​អតិថិជន​បញ្ជា​ទិញ​នៅឡើយ​ដែរ​។ រហូតដល់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ ទើប​ឈ្មោះ កង សម្បត្តិ​នី បានឃើញ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងសុខាភិបាល ដែល​បាន​បញ្ជាក់ថា ថ្នាំ​ដែល​ខ្លួន​បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ស Eva Cambodia នោះ​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​នោះទេ​។​

​បច្ចុប្បន្ន​ក្រោយពី​ធ្វើការ​សារភាព និង​ទទួល​ការសិក្សាអប់រំ ព្រមាន​ពី​មន្ត្រី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​រួចមក​ឈ្មោះ កង សម្បត្តិ​នី ភេទ​ស្រី អាយុ​២៥ ត្រូវបាន​ឯកភាព​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ធ្វើ​កិច្ចសន្យា​និង​មានការ​ធានា​ពី​បងស្រី នឹង​បាន​ត្រឡប់​ឲ្យ​ទៅ​លំនៅដ្ឋាន​វិញ តែ​ត្រូវ​ស្ថិតនៅ​ក្នុងការ ឃ្លាំមើល​របស់​សមត្ថកិច្ច​។​

​បើតាម​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា យោងតាម​ការពិនិត្យ​ឃើញ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​គណនី​ឈ្មោះ Eva Cambodia កំពុង​ផ្សព្វផ្សាយ​លក់ Chloramine B គ្មាន​លេខ​បញ្ជិការ និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល ហើយ​ថែមទាំង​បាន​ផ្សព្វផ្សាយ​ថា​ជា​ថ្នាំ​សម្លាប់​មេរោគ កូ​រ៉ូ​ណា វីរុស​ទៀតផង​។​ក្រសួង តម្រូវ​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​នេះ​ត្រូវ​បញ្ជ​ប់​ការផ្សព្វផ្សាយ នាំចូល និង​ចែកចាយ​ផលិតផល គ្មាន​លេខ​បញ្ជិការ​ខាងលើ​ជា​បន្ទាប់​។ ក្រសួងសុខាភិបាល និង​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេងទៀត ដើម្បី​ចាត់វិធានការ​តឹងរ៉ឹង ទៅតាម​ច្បាប់ ចំពោះ​ម្ចាស់​គណនី​ខាងលើនេះ ដែល​បាន​ផ្សព្វផ្សាយ​លក់ Chloramine B នេះ​៕​

អត្ថបទដែលជាប់ទាក់ទង