ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀតណាមគ្រោងចំណាយថវិកា ប្រមាណ៧៧លានដុល្លារ សម្រាប់ស៊ីហ្គេមឆ្នាំ២០២១

85

ភ្នំពេញ៖ប្រទេសវៀតណាមបានត្រៀមរួចជាស្រេចហើយដើម្បីចំណាយនូវថវិកាចំនួន១,៤សែនកោដិដុងដែលប្រមាណជា

​៧៧លានដុល្លារដើម្បីរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១ដែលគ្រោងនឹងធ្វើនៅទីក្រុងហាណូយ ។

ស៊ីហ្គេមលើកទី៣១នេះនឹងធ្វើពិធីបើកនូវថ្ងៃទី២១វិច្ឆិកានិងបិទការប្រកួតនៅថ្ងៃទី២ធ្នូ ។ទោះបីគេនូវមិនទាន់កំណត់ពីប្រភេទ

​កីឡាក៏ពិតមែនតែគណៈកម្មាធិការជាតិអូឡាំពិកវៀតណាមបានបង្ហាញថានបឹងមានកីឡាចំនួនពី៣៦ដល់៤០ប្រភេទដែលត្រូវដាក់ឲ្យ

​ប្រកួត ដែលប្រភេទកីឡាភាគច្រើនជាប្រភេទកីឡាអូឡាំពិក ។

លោកTran Duc Phanអគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា និង បណ្ដុះបណ្ដាលកាយសម្បទាបាននិយាយថាវៀតណានឹងផ្ដោត

​សំខាន់លើការដាក់បញ្ចូលនូវប្រភេទកីឡាអូឡាំពិកឲ្យបានច្រើន ។ ជាមួយគ្នានេះក្នុងថានៈជាម្ចាស់ផ្ទញវៀតណាមនឹងប្រើសិទ្ធរបស់ខ្លួន

​ក្នុងការដាក់បញ្ចូលនូវប្រភេទកីឡាវ៉ូវីណាមដែលជាប្រភេទកីឡាមានដើមកំណើតនូវវៀតណាមទៅក្នុងស៊ីហ្គេមលើកនេះ ។

សូមបញ្ជាក់ថាវ៉ូវីណាមត្រូវបានអវត្តមានពីស៊ីហ្គេមចំនួន៣លើកមកហើយ ។តែឆ្នាំ២០២១នេះវ៉ូវីណាមនឹងមានវត្តមាននៅលើ

​ទឹកដីរបស់ខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ។ជាមួយគ្នានេះវៀតណាមនឹងដាក់បញ្ចូលនូវប្រភេទកីឡាប្រពៃណីនៃតំបន់អាស៊ានដូចជាកីឡាអារ

​នីស(Arnis)របស់ហ្វីលីពីនដែលស្រដៀងនឹងល្បុក្កតោរបស់កម្ពុជាដែលប្រភេទកីឡានេះមានវត្តមានក្នុងស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វី

​លីពីនឆ្នាំ២០១៩ ។

ប្រភេទកីឡាអុក កីឡារាំ បញ្ចសីលា(Pencak Silat)កីឡាប៉េតង់ កីឡាកាយវប្បកម្ម និង កីឡាអេឡិចត្រូនិក(E-Sports)  កីឡាសីស្លាប (Shuttle Cock)  និងប្រដាល់សេរី ក៏នឹងមានវត្តមាននៅក្នុងស៊ីហ្គេមលើកទី៣១ដែរ ។

 

អត្ថបទដែលជាប់ទាក់ទង