ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចេញសារាចរ​ណែនាំ ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ រៀបចំ​ឥណទាន​ឡើងវិញ ដើម្បី​សម្រាល​បន្ទុក​ដល់​អ្នក​ខ្ចីប្រាក់ ដែល​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ ប្រាក់ចំណូល​

219

 

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា បានចេញ​សារាចរ​ណែនាំ ស្តីពី​ឥណទាន​រៀបចំ​ឡើងវិញ ក្នុងអំឡុងពេល​រង​ផលប៉ះពាល់ ពី​ការរីក​រាលដាល​របស់​វីរុស​កូ​វីដ​១៩​។

​បើតាម​សារាចរ​ណែនាំ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ការចេញ​សារាចរ​នេះ ក្នុង​គោលបំណង​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ និង​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ក្នុងអំឡុងពេល​រង​ផលប៉ះពាល់ ពី​ការរីក​រាលដាល​របស់​វីរុស​កូ​វីដ​១៩ ជាពិសេស ដើម្បី​សម្រាល​បន្ទុក​ដល់​អ្នក​ខ្ចីប្រាក់ ដែល​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ នៃ​ប្រាក់ចំណូល​ចម្បង និង​ការលំបាក​ក្នុងការ​ទូទាត់​សង ធនាគារជាតិ​នៃ​កម្ពុជា សម្រេច​ដាក់​ឲ្យ​អនុវត្ត​នូវ​សារាចរ​ណែ​នេះ សំដៅ​ធានា​ការរៀបចំ​ឥណទាន​ឡើងវិញ ដោយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​។​

​ធនាគារជាតិ​នៃ​កម្ពុជា តម្រូវ​ឲ្យ​គ្រឹះស្ថាន​យកចិត្តទុកដាក់ ជាមួយ​អតិថិជន ដែល​រង​ផលប៉ះពាល់ ជាក់ស្តែង និង​អនុញ្ញាត​ឲ្យ​រៀបចំ​ឡើងវិញ ចំពោះ​វិស័យ​អាទិភាព ដូចជា ទេសចរណ៍​( សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ដោយ​រាប់បញ្ចូល​ទាំង​ចំណីអាហារ ភេសជ្ជៈ និង​សេវាកម្ម​គាំទ្រ​ផ្សេងៗ​)​។ កាត់ដេរ (​ដោយ​រាប់បញ្ចូល​ទាំង​និយោជិត​)​។ សំណង់ (​ចំពោះតែ​ឥណទាន​សាងសង់​ផ្ទះ ហាង​ដំបូង និង​ឥណទាន​ផ្ទះ​ដំបូង​) និង​ការដឹកជញ្ជូន (​ជាពិសេស​អ្នកបើកបរ​តាក់ស៊ី និង​រ៉ឺម៉ក​កង់​បី​) និង​ឡូ​ជី​ស្ទីក​។​

​ឯកឧត្តម​ជា ចាត់​តូ បាន​អះអាងថា គ្រឹះស្ថាន​ត្រូវមាន​គោលនយោបាយ និង​នីតិវិធី​ឥណទាន​រៀបចំ​ឡើងវិញ ក្នុងអំឡុងពេល​រង​ផលប៉ះពាល់ ពី​ការរីក​រាលដាល​របស់​វីរុស​កូ​វីដ​១៩ ដែល​អនុ​ម័​យ​ដោយ​ក្រុមប្រឹក្សាភិបាល សម្រាប់​កំណត់​អំពី​ស្ថានភាព​និង​លក្ខខណ្ឌ​នៃ​ឥណទាន​ដែល​ត្រូវបាន​ចាត់ទុកជា “​ឥណទាន​រៀបចំ​ឡើងវិញ​” និង​សម្រាប់​តាមដាន និង​គ្រប់គ្រង​ឥណទាន​ទាំងនោះ​។​

​ចំណែក​ឯកឧត្តម​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៨​ខែមីនា​នេះ បាន​បង្ហោះ​សារាចរ​ណែនាំ​ខាងលើនេះ ហើយ​លោក​ក៏​សូម​អបអរសាទរ ដល់​បងប្អូន​ខ្មែរ ធនាគារជាតិ ចេញ​សារា​ចរណ៍​ណែនាំ ឲ្យ​ធនាគារឯកជន គិតគូរ​ដល់​ពលរដ្ឋ​ខ្មែរ​ហើយ​៕​

  

អត្ថបទដែលជាប់ទាក់ទង