ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកកើត​ជំងឺ​វីរុស​កូ​វីដ​១៩កើន​ដល់​១០២​ករណី

53

 

​រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បានប្រកាស​ពី​ការរកឃើញ ៤​នាក់​ករណី​ថ្មី​ទៀត ដែល​កើត​ជំងឺឆ្លង​វីរុស​កូ​វីដ​១៩ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា ដែលជា​ជនជាតិខ្មែរ​វិជ្ជមាន​វី​រុស​កូ​វីដ​១៩ និង​អ្នក​ព្យាបាល​ជាសះស្បើយ​ជា​ជនជាតិខ្មែរ ២​នាក់ នៅ​រាជធានី​ភ្នំពេញ ចេញផ្សាយ​នា​វេលា​ម៉ោង​៨​និង​២៤​នាទី ថ្ងៃទី​២៨ ខែមីនា​នេះ ។​

​ស្ថានភាព​អ្នកជំងឺ​នៅ​ទូទាំងប្រទេស ដែល​កើត​ជំងឺ​វីរុស​កូ​វីដ​១៩ គិត​ត្រឹម​ម៉ោង​៧​ព្រឹក ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០​នេះ អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​១៣​នាក់ ។ អ្នក​ដែល​កំពុង​នៅ​សម្រាក​ព្យាបាល​សរុប​ចំនួន​៩១​នាក់ ។ សរុប​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ដែល​បាន​រកឃើញ​ទាំងអស់ នៅ​ទូទាំងប្រទេស ចំនួន​១០២​ករណី​៕​

អត្ថបទដែលជាប់ទាក់ទង