ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាព​ចាប់ផ្ដើម​ប្រសើរ​ហើយ មន្ត្រី​ខិលខូច​មួយចំនួន ដែល​កំពុង​ឆ្លៀតឱកាស កុំ​សង្ឃឹមថា​រួចខ្លួន​ឲ្យ​សោះ​

51

​ភ្នំពេញ​៖ មាន​មន្ត្រី​ខិលខូច​មួយចំនួន និង​អ្នកមានអំណាច​មួយចំនួន កំពុងតែ​រីករាយ និង​ឆ្លៀតឱកាស​បំពាន​ដីធ្លី​របស់​រដ្ឋ និង​ពលរដ្ឋ រួមទាំង​ធ្វើទុក្ខបុកម្នេញ​អ្នកទន់ខ្សោយ ក្នុងពេលដែល​ស្ថានភាព​កូ​វីត​១៩ កំពុងតែ​បង្ករ​ភាព​មមាញឹក​ដល់​គ្រប់​ស្ថាប័ន នៃ​ប្រទេស​កម្ពុជា ជាពិសេស​ក៏មាន​ក្រុម​ពាណិជ្ជករ ខ្វះ​មនសិការ ខ្លះ​ក៏​កំពុង​ឆ្លៀតឱកាស កេង​ប្រយោជន៍​ផងដែរ ក្នុង​ពេលនេះ ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម​វិ​ល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​និង​ពិគ្រោះ​យោបល់ បានចេញ​សារ​នៅ​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០​។​

​ឯកឧត្តម បាន​ថ្លែងថា តែ​កុំ​សង្ឃឹមថា​រួចខ្លួន​ឲ្យ​សោះ ព្រោះ​ស្ថានភាព​ចាប់ផ្ដើម​ល្អប្រសើរ​ម្ដង​បន្តិច​ហើយ ដោយ​ថ្ងៃនេះ តួលេខ​នៃ​កំណើន​អ្នក​ឆ្លង គឺមាន​តិច ឯ​តួលេខ​នៃ​កំណើន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​ច្រើន ។​

​ឯកឧត្តម បាន​លើកឡើងថា “​ដោយឡែក​កន្លងមកនេះ ខ្ញុំ​សង្កេតឃើញ​មាន​ភាពអវិជ្ជមាន និង​ភាព​អសកម្ម​ខ្លះៗ របស់​មន្ត្រី​ពាក់ព័ន្ធ​នានា មួយចំនួន​តូច ក្នុងការ​អនុវត្តន៍​បេសកម្ម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ តែ​ជា​សីលធម៌​នយោបាយ ខ្ញុំ​មិនទាន់​ធ្វើការ​រិះគន់​នាពេលនេះ​ទេ ដោយ​មានតែ​លើកទឹកចិត្ត​ចូលរួម​គ្នា ដោះស្រាយ​បញ្ហា​ចំពោះមុខ​ជាមុនសិន តែ​ក្រោយ​ស្ថាន​ការប្ដូរ​មកជា​ល្អ​វិញ គ្រប់យ៉ាង​ក៏​នឹងត្រូវ​លាតត្រដាង​ដដែល “៕​

អត្ថបទដែលជាប់ទាក់ទង