ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​-១៩ ទាំងអស់គ្នា​

44

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​កថា សូម​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា រាប់ទាំង​សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា និង​មន្ត្រី​នៃ​សមាជិក​រាជរដ្ឋាភិបាល អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ចុះជួយ​អប់រំ​ផ្សព្វផ្សាយ​វិធី​បង្កា​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​-១៩ ជាប្រចាំ​នៅតាម​មូលដ្ឋាន​ដោយ​នាំទៅ​ជាមួយ​នូវ​ម៉ាស ឬ​ក្រមា​, អង្ករ​, មី​, ត្រីខ ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​មូលដ្ឋាន​ផងដែរ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា កុំ​ចាំ​ហៅ​ពួកគាត់​អោយមក​ចូលរួម​ប្រជុំ តែ​សូម​ទៅកាន់​ទីកន្លែង​ដែល​ពួកគាត់​រស់នៅ​តែម្តង ជាពិសេស​ក្នុងស្ថានភាព​ដែល​យើងទាំងអស់គ្នា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩​។​

​ដើម្បី​សុវត្ថិភាព​សុខភាព​ផ្ទាល់ខ្លួន និង​សម្រាប់​គ្រួសារ សូម​បងប្អូន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​។​

​ក្នុងករណី​មានការ​សង្ស័យ ហើយ​ត្រូវការ​ពិភាក្សា​ប្រឹក្សា​យោបល់ សូម​ខ​ល​មក​លេខ ១១៥ ជាបន្ទាន់​៕​

អត្ថបទដែលជាប់ទាក់ទង