ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​នគរបាល​បង្ក្រាប​រថ​យន្ត​ដឹកឈើ ២​គ្រឿង 

42

 

​កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​គរ​បាល​ខេត្តកំពង់ស្ពឺ បានចេញ​របាយការណ៍​ករណី​នគរបាល រួមចំណែក​ក្នុងការ​បង្ការ បង្ក្រាប​បទល្មើស​ព្រៃឈើ និង​រឹបអូស​យក​វត្ថុតាង​បញ្ជូនទៅ​រដ្ឋបាល​ព្រៃឈើ ផាកពិន័យ​តាមច្បាប់ ដើម្បី​បង្កើន​ចំណូល​ថវិកាជាតិ​។​

​ក្រោម​ការបញ្ជា​ដឹកនាំ​ពីរ​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត បាន​ដាក់ចេញ​បទបញ្ជា​ឱ្យ​ជំនាញ​ការិយាល័យ​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​ខេត្ត និង​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ត្រូវយក​ចិ​ត្ដ​ទុកដាក់​ចូលរួម​អនុវត្ដ​ន៍​បង្ក្រាប​បទល្មើស​ព្រៃឈើ បទល្មើស​ធនធានធម្មជាតិ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាក់ស្ដែង ។​

​កាលពី​ថ្ងៃ​សុក្រ វេលា​ម៉ោង​២០ និង​៣០​នាទី​ថៃ្ង​ទី ២៧ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​កោង​ស្ថិតក្នុង​ភូមិ​អូរ​ផ្តៅ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កម្លាំង​នគរបាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាល​ស្រុក​ឱ​រ៉ា​ល់ រួមមាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលរ​ស្មី​សាមគ្គី បាន​ឃាត់​រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយគ្រឿង ម៉ាក TITAN ប្រភេទ ទម្ងន់ ២​តោន​កន្លះ​
​ពណ៌​ខៀវ ពាក់​ផ្លាកលេខ ឆ ១៤៩៥- ភព​២ អ្នកបើកបរ រត់គេចខ្លួន​ពេល​សមត្ថកិច្ច​ប្រតិ​ប​ត្ដិ​ការ​។​

​តាម​ការបញ្ជាក់​ពី​លោក វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការ​ស្រុក​ឱ​រ៉ា​ល់ ថា​ករណី​រថយន្ដ​ដឹកឈើ​នេះ គឺ​បាន​ដឹក​ចូលមកក្នុង​ភូមិសាស្ដ្រ​ស្រុក​ឱ​រ៉ា​ល់ តាំងពី​ថៃ្ង​ទី​២៦ ខែមីនា ឆ្នាំ​២០២០ ប៉ុន្តែ​បានធ្វើការ​លាក់ទុក​ក្នុងព្រៃ​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​
​មុន​បន្ដដំណើរ​ទៅមុខទៀត ប៉ុន្តែ​ដោយសារ​កម្លាំង​លោក​មាន​ជំនាញ​ច្បាស់ “​ក​ម្លាំ​សម្ងាត់​” ឈ្មួញ​រកស៊ី​ដូចគ្នា ប៉ុន្តែ​ត្រូវបាន​កែខ្លួន​បញ្ឈប់​សកម្មភាព​យូរ​ឆ្នាំ និង​ងាក​មក​ស្រឡាញ់​បរិស្ថាន​ព្រមទាំង​ស្ម័គ្រចិត្ដ សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ចូលរួម​ទប់ស្កាត់ ការពារ​ធនធានធម្មជាតិ បរិស្ថាន​នៅ​កម្ពុជា​ប្រកបដោយ​ចីរភាព ឱ្យមាន​សក្ដានុពល​ទៅ​ថៃ្ង​អនាគត លើ​ផ្នែក​អេកូ​ទេសចរណ៍ រក្សាបាន​កម្ដៅ​ភពផែនដី និង​ឧស្ម័ន​ផ្ទះ​កញ្ចក់ ។​

​អនុផល​ព្រៃឈើ ដែល​សមត្ថកិច្ច​ចាប់បាន​គឺ​ឈើ​ប្រភេទ ឃ្នាប មាន​ចំនួន​សរុប ៦,២៧៦ ម៉ែត្រគូប និង​ឈើដុល​ឡាំង​ជ្រុង ប្រភេទ ឈើ​រាជ​ផ្កុ​ល​ហៅ​ម្រេញ ជាច្រើន​កំណាត់ បច្ចុប្បន្ន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​អ្នកពាក់ព័ន្ធ (​អញ្ញាតជន​)​ជា​ម្ចាស់ ចំណែក​ឈើ​បាន​ប្រគល់ជូន​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ សូមបញ្ជាក់ ករណី​ទាំង​២​ខាង​លើក ត្រូវបាន​បញ្ជូនទៅ​រដ្ឋ​បាល​ព្រៃឈើ​ទាំងអស់​៕​

អត្ថបទដែលជាប់ទាក់ទង