ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់​បុរស​ជនសង្ស័យ​ម្នាក់​ ឃើញ​ដេកលក់​លើ​ម៉ូតូ​កង់​បី​ លួច​យក​ទូរស័ព្ទ​ម្ចាស់​ភ្ញាក់​ស្រែក​ផ្អើល​

278

 

​ភ្នំពេញ : បុរសរងគ្រោះ​ម្នាក់​ក្រោយពី​ហូបបាយ​ដេក​លង់លក់​លើ​ម៉ូតូ​កង់​បី​បុរស​ជនសង្ស័យ​ម្នាក់​ឆ្លៀត​អាកាស​លួច​យក​ទូរស័ព្ទ​ពី​ចង្កេះ​ត្រូវ​ភ្ញាក់​ដឹងខ្លួន​ស្រែក​ផ្អើល​ឆា​ឡា​សន្តិសុខ​ឃាត់​ប្រគល់អោយ​នគរបាល​ហេតុការណ៍​នឹង​បង្ក​ការភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​៣១ ខែ មីនា ឆ្នាំ ២០២០​នៅ​ចំណុច​បរិវេន​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​ជនរងគ្រោះ​ឈ្មោះ ពេ​ជ ច័ន្ទ​វាសនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។​

​ជនសង្ស័យ​ឈ្មោះ ង៉ែត បូរី ភេទ​ប្រុស អាយុ ៣៥ មុខរបរ និង​ស្នាក់នៅ​មិន​ពិតប្រាកដ ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​២​ឆ្នាំ​ឃាត់ខ្លួន​ពីបទ​លួច​ដកហូត​សម្ភារ​:​ទូរស័ព្ទ​អាយ​ហ្វូ​ន​ចំនួន​២​គ្រឿង​របស់​ជនរងគ្រោះ ។​

​លោក សាល ស​ណ្ដុះ នាយប៉ុស្តិ៍​នគរ​បាលទ​ន្លេ​បាសាក់​បានអោយដឹង​ថា​មុន​កើតហេតុ​ជនរងគ្រោះ​បានមក​កោះ​ពេជ្រ​មក​អង្គុយ​ហូបបាយ​ក្រោម​ដើមឈើ​ហើយ​ក្រោយមក​ក៏​ខ្យល់​បក់​ត្រជាក់​ស្រួល​ហូបបាយ​ថ្ងៃត្រង់​ហើយក៏​សំរាក​នៅលើ​ម៉ូតូ​កង់​បី​របស់​ក្រុមហ៊ុន​ស្រាប់​តែមាន​ជនសង្ស័យ​មិនដឹង​ដើរ​មកពីណា​លូកដៃ​យក​ទូរស័ព្ទ​ចេញពី​ស្រោម​ដែល​ដាក់​ជាប់​និង​ចង្កេះ​ចំនួន​២​គ្រឿង​ចៃដន្យ​ខ្លួន​ភ្ញាក់​ទាន់​ក៏​ស្រែក​ផ្អើល​ឆា​ឡា​ជនសង្ស័យ​រត់គេច​ក្រោយមក​ក៏​សន្តិសុខ​ក្នុង​កោះ​ពេជ្រ​ដេញ​ឃាត់​បាន​ប្រគល់អោយ​នគរបាល​យើង​តែម្ដង ។ បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​យើង​សាក​សួរនាំ​ចប់​ជនសង្ស័យ​ទទួលស្គាល់​បាន​លួច​ទូរស័ព្ទ​ពិតប្រាកដ​មែនហើយ​វត្ថុតាង​ទូរស័ព្ទ​២​គ្រឿង​បាន​ប្រគល់អោយ​អ្នករងគ្រោះ​វិញ​ចំណែក​ជនសង្ស័យ​នគរបាល​ប​ញ្ជូ​ល​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​ចាត់ការ​បន្ត ។​

អត្ថបទដែលជាប់ទាក់ទង