ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌ​បឹង​កេងកង​!​ បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខណ្ឌ​លើក​ទី​១០ ​លើកយក​របៀបវារៈ​៤​មក​ពិនិត្យ​និង​អនុម័ត​

201

​ភ្នំពេញ​៖​នៅ​សាលាខណ្ឌ​បឹង​កេងកង​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០​នេះ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង បាន​បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១០ អាណ​ត្ដិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​
ពិធី​នេះ​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព លោក គឹម ឈុន​អ៊ូ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​បឹង​កេងកង និង
​លោក ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង ហើយដោយ​មានការ​ចូល​រួម​ពី សំណាក់​ឯកឧត្តម សេង រតនៈ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​សមាជិក​-​សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ លោក​-​លោកស្រី​អភិបាលរង នាយក​រដ្ឋបាល​ខណ្ឌ ការិយាល័យ​ចំណុះ​-​ជំនាញ​ជុំវិញ​ខណ្ឌ ចៅសង្កាត់​ទាំង​០៧ និង​មន្ដ្រី​ពាក់​ព​ន្ធ័ សរុប​ចំនួន ៣៥​នាក់​។​
កិច្ចប្រជុំ​លើក​នេះ​ដោយ​ផ្ដោត​សំខាន់​ទៅលើ​របៀបវារៈ​ចំនួន​៤​ដោយ​យកមក​ពិភាក្សា​ដោយ​ពិនិត្យ​និង​អនុម័ត​រួមមាន​៖១ .​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​ស្ដីពី កំណត់ហេតុ​អង្គប្រជុំ​សាមញ្ញ​លើក​ទី​០៩ អាណ​ត្ដិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌ​បឹង​កេងកង​។​
២ .​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង របាយការណ៍​ប្រចាំត្រីមាស​ទី​១ និង​ទិសដៅ​ការងារ​ខែមេសា​ឆ្នាំ​២០២០​។​
៣. ការពិនិត្យ និង​អនុម័ត​ដីកា​ស្តីពី​ការកំណត់​តម្លៃ​សេវា​រដ្ឋបាល របស់​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ។​
៤.​ការពិនិត្យ និង​អនុម័ត​សេចក្តីប្រកាស ស្តីពី​ការទទួលស្គាល់​សមាសភាព​ប្រធានការិយាល័យ​ប្រជាពលរដ្ឋ ៕​

អត្ថបទដែលជាប់ទាក់ទង